ក្រុមហ៊ុន Tesla បានប្រមូលរថយន្តម៉ូដែល X ចំនួន ៥៥,០០០ គ្រឿង ក្រោយការរកឃើញកំរិតប្រេងហ្វ្រាំងទាប

បរទេស÷និយតករអាមេរិកបានអះអាងថាក្រុមហ៊ុន Tesla នឹងប្រមូលរថយន្តម៉ូដែល X ចំនួន ៥៤,៦៧៦ គ្រឿងដែលផលិតនៅចន្លោះឆ្នាំ ២០២១-២០២៣ បន្ទាប់ពីមានការព្រួយបារម្ភថារថយន្តអាចនឹងបរាជ័យក្នុងការរកឃើញប្រេងហ្វ្រាំងទាប។
ក្រុមហ៊ុន Tesla បានចេញផ្សាយការអាប់ដេតកម្មវិធីដើម្បីដោះស្រាយបញ្ហានេះ ហើយនិយាយថា ខ្លួនមិនបានដឹងពីការគាំង ឬការរងរបួសណាមួយទាក់ទងនឹងបញ្ហានេះទេ។
កាលពីខែសីហា អាជ្ញាធរបានស៊ើបអង្កេតរថយន្ត Tesla Model ៣ និង Model Y ប្រមាណ ២៨០,០០០ គ្រឿង បន្ទាប់ពីមានរបាយការណ៍លេចចេញអំពីការបាត់បង់ការគ្រប់គ្រងលើចង្កូត។
