លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៧ តុលា រកឃើញយានយន្តល្មើសចំនួន ៧៧គ្រឿង ត្រូវបានផាកពិន័យ

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៤២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៤៦គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៤៤គ្រឿង និងម៉ូតូ ៤០២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧៧គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ១៦គ្រឿង និងម៉ូតូចំនួន ៦១ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
តាមរបាយការណ៍លទ្ធផលរយៈពេល១៧ថ្ងៃ ពីថ្ងៃទី១-១៧ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២១,៩៥៨គ្រឿង រថយន្តធំ២៤២គ្រឿង រថយន្តតូច៣,៨១៩គ្រឿង ម៉ូតូ ១៧,៨៩៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,០១៥គ្រឿង រថយន្តធំ៤២គ្រឿង រថយន្តតូច៧១៥គ្រឿង ម៉ូតូ ៤,២៥៨គ្រឿង (៤២៥៨ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ៕
