**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស្បៀងអាហារ និងថវិកា ព្រមទាំងសម្ភារៈសម្រាប់សាងសង់ជម្រកស្នាក់នៅ ដល់ពលរដ្ឋ ទីទ័ល​ក្រ នៅស្រុកស្ទោង

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣​បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទ​មុន្នី ព្រមទាំងបាននាំយកសម្ភារៈសម្រាប់សាងសង់ជម្រកស្នាក់នៅ ជូនដល់ប្រជាពលរដ្ឋក្រីក្រនៅភូមិតាម៉ើ ឃុំបន្ទាយស្ទោង​ ស្រុកស្ទោង​ ខេត្តកំពង់ធំ។

លោក ថា ធិន ប្រធានភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង​ បានរាយការណ៍​បញ្ជាក់ថា លោកស្រី សូត ណៃអាយុ​ ៥១​ឆ្នាំ​ ជាស្ត្រីមេម៉ាយដែលត្រូវស្វាមីទទួលមរណភាពចោលដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីមួយឆ្នាំកន្លងទៅ​ ដោយបានបន្សល់ទុកកូន និងចៅនៅក្នុងបន្ទុកចំនួន ៤នាក់ ប្រកបមុខរបរដើរស៊ីឈ្នួលគេ និងបាន​ទទួល​ជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមរយៈប័ណ្ណក្រីក្រ ហើយបច្ចុប្បន្ន រស់នៅក្នុងខ្ទមប្រក់តង់កៅស៊ូតង់​ នៅលើដីចំណីផ្លូវ ។

លោក ថា ធិន បានបញ្ជាក់បន្ថែមទៀតថា កន្លងមកលោកស្រី​ សូត​ ណៃ​ គាត់មានផ្ទះ និងដីធ្លីរស់នៅដូចប្រជាជនផ្សេងៗទៀតដែរ តែត្រូវបានលក់ដូរដើម្បីបានប្រាក់ព្យាបាលជំងឺស្វាមី តែជាអកុសលស្វាមីរបស់គាត់បានទទួលមរណៈភាពចោលគាត់និងកូន ហើយបានបន្សល់ទុកឲ្យគាត់គ្មានទីជម្រកស្នាក់នៅដូចបច្ចុប្បន្ននេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទ​មុន្នី ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលានិងនៅគ្រប់ទីកន្លែង ហើយថ្ងៃនេះសម្ដេចបានឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន មានដូចជា ស័ង្កសីចំនួន ៤០សន្លឹក អង្ករ មីជាតិ ត្រីខកំប៉ុង ទឹកត្រីទឹកស៊ីអ៉ីវ និងថវិកាមួយចំនួន ។​

ជាមួយនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវគ្រឿងឈើ​ និង​សម្ភារៈ​មួយចំនួន ដើម្បីសាងសង់ជម្រកស្នាក់នៅជូនគាត់ ហើយនិងបានប្រគល់ភារកិច្ចជូនអាជ្ញាធរឃុំ ភូមិ និងប្រជាការពារដើម្បីរួមគ្នា រកទីតាំងក្នុងការសាងសង់ជម្រកស្នាក់នៅជូនគាត់ឲ្យបានសមរម្យផងដែរ។

លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ តំណាងឲ្យក្រុមគ្រួសារលោកស្រី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និងបានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលតែងតែបានជួយដោះស្រាយទៅដល់ការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋទូទៅ ពិសេសនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង​ ខេត្តកំពង់ធំ និងសូមគោរពជូនពរសម្ដេច លោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោម​ សោម ស៊ុន និងសហការី សូមទទួលបាននូវពុទ្ធពរទាំង៤​ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង