សូមប្រុងប្រយ័ត្ន! Scam Alert សូមកុំចុចតំណភ្ជាប់ក្លែងក្លាយ(Phishing Link)

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើដបច្ចេកវិទ្យាបានបញ្ជាក់ថា នេះគឺជាទម្រង់បោកប្រាស់ ដែលបន្លំខ្លួនជាក្រុមហ៊ុនMeta (Facebook )ដើម្បីឱ្យយើងចុចតំណភ្ជាប់ណាមួយហើយលួចយកនូវព័ត៌មានរបស់យើង និងឈានទៅដល់ការគ្រប់គ្រងទំព័រហ្វេសបុករបស់យើងបានដោយងាយ។
ជំនាញបញ្ជាក់ថា ដើម្បីសុវត្ថិភាព សូមលោកអ្នក កុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ តម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនអោយសោះ៕

