ពលរដ្ឋក្រីក្រនិងចាស់ជរា ១០០គ្រួសារ ក្នុងសង្កាត់ទាំង៧ ក្នុងខណ្ឌពោធិ៍សែនជ័យទទួលអំណោយពី អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ ស្ថិត ក្នុងបរិវេនវត្តជម្ពូវ័ន្ត អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ បានចែកជូននូវគ្រឿងឧបភោគបរិភោគព្រមទាំងថវិការជូនចាស់ជរានិងជនក្រីក្រចំនួន១០០ គ្រួសារមកពីសង្កាត់ទាំង៧ក្នុងខណ្ឌពោធិ៍សែនជ័យ។
ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធ៌មរបស់កាកបាទក្រហម ដេីម្បីជួយជនរងគ្រោះក្នុងមូលដ្ឋានខណ្ឌ ក្រោមវត្តមានលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ។
លោកស្រី អ៉ឹម ថាវី សមាជិកក្រុមព្រឹក្សាខណ្ឌនិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។ លោកអភិបាលរង នាយករដ្ឋាបាល ភូមិបាលខណ្ឌ លោកចៅសង្កាត់និងមន្ត្រីច្រើនរូបទៀត។
លោក សក់ច័ន្ទ កញ្ញារិទ្ធ បានអោយដឹងថា គ្រឿងឧបភោគ បរិភោគ ទាំងនេះបានមកពីការឧបត្ថម្ភពីសប្បុរសជន បរិច្ចាក ដល់អនុសាខាកាកបាទក្រហមកម្ពុជា សម្រាប់ចែកជូនពលរដ្ឋរងគ្រោះ ជនក្រីក្រ ចាស់ជរា ជនខ្វៈខាត ។ ជាក់ស្ដែងនូវព្រឹកនេះ ចែកជូនពលរដ្ឋ ១០០ គ្រួសារមកពីសង្កាត់ទាំង៧ក្នុងខណ្ឌពោធិ៍សែនជ័យ។
អំណោយដែលចែកជូនរួមមានអង្ករ មីកញ្ចប់, ទឹកត្រី ទឹកសុទ្ធ ត្រីខកំប៉ុង ព្រមទាំងថវិកាក្នុងមួយគ្រួសារ ៥ម៉ីនរៀល ។
ក្នុងនោះ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិនិងផ្សារ ខេស៊ី បានឧបត្ថម្ភ ត្រីខកំប៉ុង ចំនួន១០កេះ ធំ (១០០០កំប៉ុង)ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាដើម្បីរួមចំណែកធ្វើអំណោយមនុស្សធម៌។
លោក អភិបាលខណ្ឌ សម្ដែងនូវការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដែលមានសម្ដេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រធានកាកកាបាទក្រហម កម្ពុជា តែងតែយកចិត្តទុកដាក់ មិនឲ្យពលរដ្ឋណាស្លាប់ដោយសារដាច់ស្បៀងអាហារឡើយ។
បន្ថែមពីនេះទៀតលោកអភិបាលបាន
ឲ្យដឹងទៀតថាសមិទ្ធិផលថ្មីមួយទៀតកំពុងដំណើរការសាងសង់ជិតរួចជាស្ថាពរហើយគឺស្ពានកោះនរា អាចបើកឲ្យធ្វើដំណើរបណ្ដោះអាសន្ន ចាប់ពីថ្ងៃ១៣ , ១៤ ,១៥ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នារដូវបុណ្យភ្ជុំបិណ្ឌ៕
