ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុមិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។
ក្រសួងធនធានទឹកបន្ថែមថា ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” តាមការវិវត្តចុងក្រោយ ព្យុះនេះនឹងបន្តដំណើរឆ្ពោះមកទិសខាងលិច នឹងចូលដល់ឈូងតុងកឹងនៅថ្ងៃទី១១ ខែតុលា មុននឹងថមថយឥទ្ធិពលជាលំដាប់ ព្យុះនេះពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ៕
