បើកបរត្រូវគោរពច្បាប់ចរាចរណ៍! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣តុលា បណ្តាលឲ្យមនុស្ស ស្លាប់៧នាក់ និងរបួស១១នាក់

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង គ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកទូទាំងប្រទេសនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្ស ស្លាប់០៧នាក់(ស្រី១នាក់) និងរបួសធ្ងន់ស្រាល១១នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុប១៨នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៥លើកមាន ៖ កត្តាល្បឿន ២លើក (ស្លាប់២នាក់, មិនគោរពសិទ្ធិ ១លើក, មិនប្រកាន់ស្តាំ២លើក (ស្លាប់១នាក់) ប្រជែងគ្រោះថ្នាក់ ២លើក (ស្លាប់២នាក់) បត់គ្រោះថ្នាក់ ២លើក (ស្លាប់២នាក់) ស្រវឹង១លើក៕
