**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

នគរបាលស្រុកមោងឫស្សី អប់រំណែនាំយុវ​ជនចំនួន ២នាក់ ករណីបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យ

ភ្នំពេញ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌បានធ្វើការ​កោះហៅយុវជនចំនួន២នាក់ មកអប់រំណែនាំធ្វើកិច្ចសន្យា ដោយសារពួកគេបានបង្ហោះម៉ូតូបង្កអនាធិបតេយ្យនៅលើផ្លូវបេតុងត្រង់ចំណុចក្រុមទី៥ភូមិពោ​ធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

យុវជនទាំង២នាក់នោះមានឈ្មោះ ៖ ១-ឈ្មោះ ពេក បញ្ញា ហៅប៉ុច ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សីខេត្ត បាត់ដំបង(អ្នកបើកម៉ូតូ)។ ២-ឈ្មោះ ថន ដាវីត ហៅ ម៉ូវ ភេទប្រុស អាយុ១៧ ឆ្នាំរស់នៅ ភូមិពោធិ៍ ឃុំគារ ស្រុកមោងឫស្សី ខេត្ត បាត់​ដំបង(អ្នកជិះពីក្រោយ)។

សូមជម្រាបជូនថាមូលហេតុដែលសមត្ថកិច្ចនគរ​បាល​កោះហៅអ្នកទាំងពីរមកធ្វើការអប់រំណែនាំនេះគឺ កាលពីថ្ងៃទី០១ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង​១៧និង០០នាទីនៅចំណុចផ្លូវបេតុង ក្នុងក្រុមទី៥ភូមិពោធិ៍១ ឃុំ គារ ស្រុកមោងឫស្សីខេត្តបាត់ដំបងយុ​វ​ជនទាំងពីរនាក់ខាងលើបានជិះម៉ូតូបង្ហោះបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋានហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចនគរបាល ដែលផ្តើមពីបញ្ហានេះទើបសមត្ថកិច្ច នគរបាលចាត់វិធានការកោះហៅ​មកធ្វើការសាកសួរ ដោយគេទទួលសារភាពនូវកំ​ហុសឆ្គងដែលគេបានប្រព្រឹត្តិរួចធ្វើកំណត់ហេតុអប់រំណែនាំ ឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត និងឱ្យអាណាព្យាបាលធានាយកទៅធ្វើការអប់រំ នៅមូលដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង