**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»

រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ ស្នើដល់ក្រសួង-ស្ថាប័ននានា បង្កើតប្រព័ន្ធបច្ចេកវិទ្យាផ្ទាល់ខ្លួន ដើម្បីងាយស្រួលផ្ដល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្ដម ជា រ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានស្នើដល់ក្រសួង-ស្ថាប័នរដ្ឋទាំងអស់ បង្កើតប្រព័ន្ធបច្ចេកវិទ្យាផ្ទាល់ខ្លួន ដើម្បីបង្កភាពងាយស្រួល ផ្ដល់សេវាកម្មរបស់ខ្លួន ជូនដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុន ដែលត្រូវការសេវាកម្ម។

រដ្ឋមន្ដ្រី ជា រ៉ាន់ដេត បានបញ្ជាក់ថា ក្នុងរយៈពេលឆាប់ខាងមុខនេះ ក្រសួង-ស្ថាប័ននឹងត្រូវមានអង្គភាពបរិវត្តកម្មឌីជីថល ដោយមានគោលការណ៍ ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា រួចរាល់ហើយ។ តាមការបញ្ជាក់របស់ រដ្ឋមន្ដ្រី ជា រ៉ាន់ដេត អនុក្រឹត្យនេះ អាចនឹងដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេល២ ទៅ៣ខែ ខាងមុខនេះ។

ការស្នើបែបនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដម ជា រ៉ាន់ដេត អញ្ជើញចូលរួម ក្នុងពិធីដាក់ដំណើរការជាផ្លូវការ នៃកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល និងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្ដិការ លើការលើកកម្ពស់ការយល់ដឹង និងការជំរុញការអភិវឌ្ឍន៍ជំនាញឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយនិងគ្រឹះស្ថានឧត្តមសិក្សាដៃគូចំនួន៦ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋមន្ដ្រី ជា រ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែរៀបចំអនុក្រឹត្យ ដើម្បីឲ្យក្រសួងទាំងអស់ មានអង្គភាពបរិវត្តកម្មឌីជីថល…បច្ចុប្បន្ននេះ ក្រសួងខ្លះមាននាយកដ្ឋានបច្ចេកវិទ្យា និងក្រសួងខ្លះអត់មាន ដូច្នេះបន្ទាប់ពីអនុក្រឹត្យចេញទៅ ក្រសួងទាំងអស់ត្រូវតែមាន»។

រដ្ឋមន្ដ្រី ជា រ៉ាន់ដេត បានឲ្យដឹងទៀតថា ក្រសួងទាំងអស់ ត្រូវតែមានប្រព័ន្ធ internet Wi-Fi និងសេវាទូរស័ព្ទគ្រប់គ្រាន់ នៅក្នុងក្រសួង ហើយក្រសួងទាំងអស់ ត្រូវតែមានឧបករណ៍បច្ចេកវិទ្យាប្រើប្រាស់ជារបស់រដ្ឋ ដោយមិនមែនជារបស់ឯកជនទៀតនោះទេ ព្រោះថាសព្វថ្ងៃនេះ មន្ដ្រីពី៨០% ទៅ៩០% ប្រើប្រាស់របស់ផ្ទាល់ខ្លួន។

ទន្ទឹមគ្នានេះ រដ្ឋមន្ដ្រី ជា រ៉ាន់ដេត បានលើកឡើងថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការបង្កើនការ អភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល គឺជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបាន និងមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ក្នុងការបោះជំហាន ឲ្យក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចឌីជីថល និងរដ្ឋបាលឌីជីថល ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លើសពីនោះទៀត រដ្ឋមន្ដ្រី ជា រ៉ាន់ដេត បានឲ្យដឹងថា រាជរដ្ឋាភិបាល បានកំណត់យកអនុភាពគន្លឹះចំនួន៥៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងន័យនេះ ការអនុវត្ដមូលធនមនុស្សឌីជីថល គឺជាអនុភាពដំបូងបំផុត ដើម្បីត្រៀមខ្លួនបង្កើតសេដ្ឋកិច្ចសង្គមឌីជីថល និងសម្រាប់ឆ្លើយតបនឹងបដិវត្ដកម្មឧស្សាហកម្ម៤.០។

យុទ្ធសាស្ដ្រនេះ បានឆ្លុះបញ្ចាំងពីការគិតគូដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់គោលដៅកសាងសេដ្ឋកិច្ចសង្គមឌីជីថល ឲ្យក្លាយជាជន្ទល់កំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងចូលរួមចំណែកលើកកម្ពស់ ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិទកម្មសេដ្ឋកិច្ច និងសង្គមកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង