**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) អះអាងគាំទ្រលើការងារអាទិភាព របស់ក្រសួងបរិស្ថាន

ភ្នំពេញ៖ លោកស្រី Kristin PARCO ប្រធានបេសកកម្ម អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (International Organization of Migration-IOM)ប្រចាំកម្ពុជា បានថ្លែងថា អង្គការសហប្រជាជាតិ (United Nation-UN) សន្យាជួយគាំទ្រលើការងារអាទិភាពនានារបស់ក្រសួងបរិស្ថាន ។
លោកស្រី Kristin PARCO បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពេលដែលលោកស្រី ទើបបានបញ្ចប់កិច្ចប្រជុំរួមជាមួយ UN រួច។

ជាមួយគ្នានេះ លោកស្រីស្នើសុំការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីឱ្យមន្រ្តីគម្រោងរាយការណ៍លម្អិតអំពី គម្រោងការងារសិក្សាស្រាវជ្រាវស្តីពី បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលត្រូវការ កិច្ចសហការនិងការចូលរួមគាំទ្រផ្នែកបច្ចេកទេស ពីអ្នកជំនាញនៃក្រសួងបរិស្ថាន ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្រ លើការងារអាទិភាពរបស់ក្រសួងបរិស្ថាន និងបានផ្តល់អនុសាសន៍ទៅកាន់ IOM ត្រូវធ្វើយ៉ាងណា ជួយបង្ខើចពេលវេលានៃការសិក្សាស្រាវជ្រាវ ឱ្យខ្លីជាងមុនដើម្បីឆាប់បានឆ្លើយតប លើការសិក្សាស្រាវជ្រាវនេះ អោយបានលឿន និងរហ័ស ទាន់សភាពការណ៍ ។ បន្ថែមពីនេះ IOM គួរតែគិតគូរផងដែរ លើសុវត្ថិភាពនៃការបម្លាស់ទីរបស់ធនធានមច្ឆាជាតិនៅក្នុងបឹងទន្លេសាប ពីព្រោះថាកន្លងមក IOM បានផ្តោតតែលើការចំណាកស្រុក ដោយសុវត្ថិភាពរបស់មនុស្សប៉ុណ្ណោះ ។

លើសពីនេះ ឯកឧត្តមក៏បានផ្តោតលើយុទ្ធសាស្រ្ត ក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក ដែលក្រសួងបានដាក់ចេញនេះ នឹងបានស្នើឱ្យឈប់ប្រើថង់ប្លាស្ទិកតែ១ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ ក្នុងជំហានតំបូង។ ការស្នើបែបនេះ ងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ថង់ប្លាស្ទិក ហើយបន្ទាប់ពីពួកគាត់ទំលាប់ឈប់ប្រើ ថង់ប្លាស្ទិកបាន១ថ្ងៃហើយ នឹងឈានទៅបញ្ចប់ការប្រើប្រាស់ទាំងស្រុង នាពេលអនាគត។

ជាមួយគ្នានេះដែរ នៅតាមទីក្រុង ទីជនបទក្នុងប្រទេសកម្ពុជានឹងលែងមានសំណល់ប្លាស្ទិក ដែលជាការរួមចំណែកដល់ការធ្វើអោយទីក្រុងនិងជនបទស្អាត ទាក់ទាញទេសចរណ៍មកកម្សាន្តតាមតំបន់កម្សាន្តនានា ក្នុងនោះមានអេកូទេសចរណ៍ធម្មជាតិរបស់កម្ពុជាផងដែរ ។

លោកស្រី Kristin PARCO បានយល់ស្របចំពោះលើការលើកឡើងរបស់ឯកឧត្តមរដ្ឋ មន្ត្រី ហើយជឿជាក់លើការងារអាទិភាពរបស់ក្រសួងនឹងសម្រេចបានលឿន ឆាប់រហ័ស តាមរយៈយុទ្ធសាស្រ្ត Smart ដែលបានលើកឡើងមកនេះ ជាពិសេសលោកស្រី ជឿជាក់លើស្នាដៃដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ ព្រោះឯកឧត្តមជាអ្នកមានបទពិសោធន៍ ព្រមទាំងការច្នៃប្រឌិតខ្ពស់ និងបុរេសកម្ម ។

គួររម្លឹកជូនថា ការងារអាទិភាពរបស់ក្រសួងបរិស្ថានរួមមាន៖ ការគ្រប់គ្រងកាកសំណល់ ការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីឈានឆ្ពោះទៅរកការបង្កើនគម្របព្រៃឈើ ៦០% និងការលើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង