**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សូមគោរពថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលចំពោះការដំឡើងប្រាក់ឈ្នូលអប្បបរមា និងសុខទុកកម្មករនិយោជិត

ភ្នំពេញ៖ លោកសួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC តំណាងឲ្យ៦៨ សហព័ន្ធសហជីព សមាគម និងអង្គការ សូមចូលរួម អបអរសាទរជាមួយបងប្អូនកម្មករ-និយោជិត ទាំងអស់ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិងផលិតផលធ្វើដំណើរ ដែលទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មី ២០៤ ដុល្លារសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។
នាព្រឹកថ្ងៃទី២៩ខែកញ្ញា ឆ្នាំ ២០២៣នេះ លោក សួង ហួតបានបញ្ជាក់ថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជាសូមគាំទ្រចំពោះយន្តការនៃការចរចារប្រាក់ឈ្នួលអប្បបរមា ដែលរៀបចំដោយក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈហើយបានផ្តល់ឪកាស និងពេលវេលាគ្រប់គ្រាន់ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់បានចូលរួម ចរចារ ដោយឈរលើលក្ខណៈបច្ចេកទេសនិងវិទ្យាសាស្ត្រ និងបានបោះឆ្នោតគាំទ្រទូរលេខប្រាក់ឈ្នួលអប្បបរមា ចំនួន ២០២ ដុល្លារ សម្រាប់ឆ្នាំ២០២៤ ហើយ សម្តេចមហាបវរធិបតីបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមចំនួន ២ (ពីរ) ដុល្លារ លើទូរលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ២០២ ដុល្លារ ដែលការបន្ថែមនេះជាកាយវិកា យកចិត្តទុកដាក់ពីការលំបាកនឹងរួមចំណែកធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនកម្មករនិងក្រុមគ្រួសារកាន់តែប្រសើរឡើងជាងមុន។ដូច្នេះប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ឡើងដល់ ចំនួន ២០៤ដុល្លារសម្រាប់កម្មករពេញសិទ្ធិ និង ២០២ ដុល្លារ សម្រាប់កម្មករសាកល្បងដោយ អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។
លោកសួង ហួតនិយាយថា៖ « ក្នុងនាម ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ខ្ញុំសូមចូលរួមអបអរចំពោះបងប្អូនកម្មករបស់យើងដែលបានតំឡើងប្រាក់ឈ្នួលអប្បបរមាថ្មី ២០៤ ដុល្លារសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ បើទោះបីជាការតំឡើងនេះ មានអត្រាតិចតួចមិនទាន់ឆ្លើយតបចំពោះតម្រូវការបងប្អូនកម្មករពិតមែន តែនេះជាការបង្ហាញការយកចិត្តទុកដាក់ របស់ សម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករ និយោជិត ហើយបានតម្លើងប្រាក់ឈ្នួលជូនបងប្អូនកម្មករ និយោជិតជារៀងរាល់ឆ្នាំ។ បើទោះបីជាកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏រាជដ្ឋាភិបាលបានខិតខំរកមធ្យោបាយតំឡើងប្រាក់ឈ្នូលអប្បរមាជូនបងប្អូននិយោគជិកទៅតាមលទ្ធផលដែលកម្ពុជាយើងមាន។ការតំឡើងនេះ គឺធ្វើឡើងតាមការចរចាបែបបច្ចេកទេស និងវិទ្យាសាស្រ្ត ។ ដូច្នេះសូមអរគុណសម្តេចធិបតីហ៊ុនម៉ាណែត ដែលបានគិតគូហើយបានបន្ថែមចំនួន២ដុល្លារលើការចរចាប្រាក់ឈ្នូលអប្បរមាសម្រាប់ឆ្នាំ២០២៤ខាងមុខ»។
កាលពីថ្ងៃទី២៨ខែកញ្ញា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិកក្នុង១ខែ ដែលក្នុងនោះរាជរដ្ឋាភិបាលបានបន្ថែមចំនួន២ដុល្លារលើតម្លៃចរចារផងដែរ។
សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្តថា ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត សម្តេចធិបតីសូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង។ រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកជួលបន្ទប់៕

អត្ថបទដែលជាប់ទាក់ទង