**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប.**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ**សម្ដេចធិបតី៖ ឫសគល់សោកនាដកម្មពីអតីតកាល រួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត**អបអរសាទរ! កម្ពុជា ក្លាយជាសមាជិកពេញសិទ្ធ របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM)**សម្តេចធិបតី៖ ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ កុំឱ្យកើតឡើងនៅកម្ពុជាម្ដងទៀត ត្រូវតែការពារសន្តិភាពឱ្យបាន**កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនយុវតី បុប្ផា អាយុ ២៥ឆ្នាំ មានពិការភាពដោយសារជំងឺគ្រុនក្តៅតាំងពីតូច និងរងគ្រោះដោយការរំលោភបំពានផ្លូវភេទ រស់នៅស្រុកព្រៃឈរ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ យើងត្រូវទទួលស្គាល់ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍**សម្តេចធិបតី៖ មិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ**ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជួបជុំគ្នា រៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ដេីម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម**ប្រមុខរាជរដ្ឋាភិបាល៖ ការអប់រំ និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ នៃអំពើប្រល័យពូជសាសន៍ ជាកាតព្វកិច្ចរួមរបស់យើងទាំងអស់**ក្រសួងព័ត៌មាន ណែនាំឲ្យចាងហ្វាងទូរទស្សន៍អនឡាញ ស្លឹករឹត បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន**សម្តេចធិបតី៖ ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ**សម្តេចធិបតី៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ**សម្តេចធិបតី៖ កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ**សម្តេចធិបតី៖ ការចងចាំប្រវត្តិសាស្រ្តពិតប្រាកដគឺដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមទៀត**នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ អនាគតមេដឹកនាំកម្ពុជា ត្រូវជៀសវាងចូលរួមក្នុងផែនការ នយោបាយ ដែលជំរុញការផ្លាស់ប្តូរ របបដោយវិធីសាស្ត្រ មិនប្រជាធិបតេយ្យ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលធនធាន របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលារការកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលារការកម្ពុជា(អ.វ.ត.ក.) បានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលធនធាន និងកម្មវិធីផ្សព្វផ្សាយជាស៊េរី របស់ អ.វ.ត.ក. នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានការចូលរួមពី ឯកអគ្គរដ្ឋទូតប្រទេស បារាំង ជប៉ុន អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងអ្នកសម្របសម្រួលភាគីអន្តរជាតិនៃ អ.វ.ត.ក. ផងដែរ។

ក្នុងឱកាសនោះឯកឧត្ដម វង្សី វិស្សុត បានលើកឡើងថា ក្រោយពីបានបញ្ចប់ដំណើរការកាត់ក្តីប្រកបដោយជោគជ័យកាលពីចុងឆ្នាំ២០២២ និងដោយមានការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ អ.វ.ត.ក. បានបន្សល់ទុកនូវកេរដំណែលដ៏ល្អនៅក្នុងសង្គមកម្ពុជា ដោយបានចូលរួមចំណែកពង្រឹងសមិទ្ធផលនៃសន្តិភាព, ការផ្សះផ្សាជាតិ, ការស្វែងរកការពិត, ការពង្រឹងនីតិរដ្ឋ, ការផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់នូវវប្បធម៌និទណ្ឌភាពចំពោះ ឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលបានសម្លាប់រង្គាលនូវជីវិតប្រជាជនកម្ពុជាជាង ៣លាននាក់ ព្រមទាំងការលើកកម្ពស់ដល់ការចងចាំ និងការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបដ៏សាហាវយង់ឃ្នងនេះ។

ឯកឧត្ដម វង្សី វិស្សុត បានបញ្ជាក់ថា ជាមួយនឹងធនធាននៃសំណុំរឿងដែលមានបទពិសោធន៍យ៉ាងច្រើន និងយុត្តិសាស្ត្រនានា ដែលទទួលបានពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. កម្ពុជាក៏បានចែករំលែកទៅថ្នាក់តំបន់ និងអន្តរជាតិផងដែរ តាមរយៈការផ្ទេរចំណេះដឹង, ចំណេះធ្វើ, និងបទពិសោធន៍ពី អ.វ.ត.ក. ស្របតាមទិសដៅប្រែក្លាយកម្ពុជាពីប្រទេសធ្លាប់រៀនសូត្រពីគេ ទៅជាប្រទេសដែលគេមករៀនសូត្រវិញម្តង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមលោកផ្ទាល់ លោកវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល អ.វ.ត.ក. សម្រេចបាន ទាំងផ្នែកយុត្តាធិការ និងមិនមែនយុត្តាធិការ និងក៏បានអរគុណដល់ភាគីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលបានផ្ដល់ការគាំទ្រដល់ដំណើរការកាត់សេចក្ដីទៅដោយរលូន, ទាន់ពេលវេលា និងទទួលបានជោគជ័យ។

ឯកឧត្ដមបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា នេះជាជោគជ័យរួមរបស់រាជរដ្ឋាភិបាល, អង្គការសហប្រជាជាតិ, និងសហគមន៏ អន្តរជាតិ ដែលបានធ្វើឱ្យសាលាក្តីកូនកាត់នេះ ក្លាយជាតុលាការគំរូមួយ សម្រាប់ឱ្យប្រទេសនានាក្នុងតំបន់ និងសកលលោកសិក្សា និងយកធ្វើជាគំរូក្នុងការបង្កើតតុលាការវិនិច្ឆ័យទោសចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរនាពេលអនាគត ក្នុងបុព្វហេតុស្វែងរកសន្តិភាពក្រោយសង្គ្រាម ឬជម្លោះរ៉ាំរ៉ៃផ្ទៃក្នុង»។

ឯកឧត្ដម វង្សី វិស្សុត បានបន្តទៀតថា ទោះបីជាដំណើរការជម្រះក្ដីរបស់ អ.វ.ត.ក. ត្រូវបានបិទបញ្ចប់ជាស្ថាពរក្ដី តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ បានបន្តផ្ដល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ដោយអនុលោមតាម «កិច្ចព្រមព្រៀងបន្ថែមស្តីពី ការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០២១ រួមមាន ការងារគតិយុត្តិ មួយចំនួន, ការថែរក្សាទុកនិងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដារអន្តរជាតិ និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន ក្នុងនោះរួមទាំងការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់កេរដំណែល ពាក់ព័ន្ធនឹងបណ្ណសារនៃអង្គជំនុំគម្រះរបស់សាលាក្ដីខ្មែរក្រហម ដើម្បីអនុញ្ញាតឱ្យសាធារណជនអាចចូលមើល និងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលធនធាននេះ មានសមាសភាគសំខាន់ៗចំនួន៦ រួមមាន ទី១. បណ្ណាល័យ និងកន្លែងស្រាវជ្រាវ ទី២. គេហទំព័រថ្មីដែលកំពុងកែលម្អ និងធ្វើបច្ចុប្បន្នភាព, ទី៣. និហិតដ្ឋានបណ្ណសារ (Archives Repository), ទី៤. បន្ទប់ប្រើប្រាស់ពហុបំណងសម្រាប់ រៀបចំសិក្ខាសាលានិងតុលាការត្រាប់(Moot Court), ទី៥. បន្ទប់ពិគ្រោះយោបល់ និងតាំងពិព័រណ៍, និងទី៦. ឧទ្យានសម្រាប់ការចងចាំ។
ក្នុងចំណោមសមាសភាគសំខាន់ៗខាងលើ បណ្ណាល័យ និងកន្លែងស្រាវជ្រាវ នៃមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក. ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីចុងខែឧសភា ឆ្នាំ២០២៣ និងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន សិស្ស និស្សិត និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ អំឡុងពេលដំណើរការសាកល្បងនាពេលកន្លងមក។ បន្ទាប់ពីពិធីសម្ពោធនាថ្ងៃនេះ បណ្ណាល័យ និងកន្លែងស្រាវជ្រាវនេះ នឹងត្រូវដាក់ក្រោមការគ្រប់គ្រងរួមគ្នាជាមួយមជ្ឈមណ្ឌលឯកសារច្បាប់ និងបើកបម្រើជាផ្លូវការ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៨យប់ សម្រាប់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងចាប់បើក ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច សម្រាប់ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។ដោយឡែក ចំពោះការងារទី២ ទី៣ និងទី៤ នៃមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក. ក៏គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ហើយការងារទី៥ និងទី៦ ត្រូវបានដាក់ក្នុងគម្រោងថវិកាសាងសង់របស់ អ.វ.ត.ក. នៅឆ្នាំ២០២៤។ ជាងនេះទៅទៀត ការដាក់ផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីវីដេអូខ្លីអប់រំ និងផ្សព្វផ្សាយជាស៊េរីរបស់ អ.វ.ត.ក. ដែលដកស្រង់ចេញពីឯកសារកំណត់ត្រា និងបណ្ណសារពាក់ព័ន្ធនឹងដំណើរការកាត់សេចក្តីរបស់សាលាក្តីខ្មែរក្រហម ក៏នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការងារផ្សព្វផ្សាយ និងសម្មភាពអប់រំ ក្នុងគោលដៅរំឭកការចងចាំជាប្រវត្តិសាស្ត្រដល់យុវជនជំនាន់ក្រោយ អំពីរឿងរ៉ាវដែលបានកើតមានឡើងក្នុងរបបខ្មែរក្រហម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា Facebook, Telegram, YouTube, TikTok, Instagram, និងតាមប្រព័ន្ធទូរទស្សន៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង