កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស សហការជាមួយស៊ីម៉ាក់ ចុះយកគ្រាប់ ១០០គ្រាប់ទៀត នៅចំណុចភូមិកោះពាមរាំង ក្នុងស្រុកពាមជរ

ភ្នំពេញ៖ កម្លាំងក្រុមឯកទេសមុជទឹក និងកងប្រតិបត្តិការរុករកសង្គ្រោះគ្រោះមហន្តរាយលេខ៩១១ចំនួន១៥នាក់ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស រួមសហការជាមួយក្រុមការងារស៊ីម៉ាក់(CMAC) បានចុះយកគ្រាប់នៅចំណុចភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ក្នុងការដ្ឋានទី សប្តាហ៍ទី៣ នៃខែកញ្ញាពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះចុះយកគ្រាប់១៥៥មីលីម៉ែត្រ គ្រាប់១០៥មីលីម៉ែត្រ គ្រាប់DKZ ៧៥មីលីម៉ែត្រ.គ្រាប់MT៨១មីលីម៉ែត្រ.គ្រាប់MT៦០មីលីម៉ែត្រ,គ្រាប់B៤០ និងគ្រាប់បែក.សរុបចំនួន១០០គ្រាប់ .កំប៉ុងគ្រាប់ ភ្លើង១០៥មីលីម៉ែត្រ១គ្រាប់ និងបំណែកដែកទម្ងន់ ២៣៩គីឡូក្រាម។
លោកឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេសបានបន្តថាៈការរុករក និងស្រង់គ្រាប់ ក្នុងទឹកទន្លេរ នៃភូមិសាស្ត្រខាងលើនេះ រហូតដល់អស់ទើបបិទ បញ្ចប់ការរុករក៕
