រដ្ឋលេខាធិការក្រសួងការបរទេស ជួបនមន្ត្រីទូតកាណាដា ពិភាក្សាផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម រវាងប្រទេសទាំងេពីរ

ភ្នំពេញ៖ លោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួប លោក ដេវីដ វីប្យូសស្គី ភារធារីតំណាងការិយាល័យស្ថានទូតកាណាដា នៅរាជធានីភ្នំពេញ នៅទីស្តីការក្រសួង។
ការពិភាក្សាបានផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមរវាងកម្ពុជា និងកាណាដា នៅក្នុងក្របខ័ណ្ឌទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ។
