**លោក ពូទីន បានប្រកាសពីផែនការដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤**អត្ថាធិប្បាយ÷ ទំនាក់ទំនងរវាងចិននិង សហភាពអឺរ៉ុបគឺទាមទារ “វិធីសាស្រ្តបីដង” ក្នុងយុគសម័យថ្មី**អង់គ្លេស​បានអោយដឹងថាអារ៉ាប៊ីសាអូឌីត​បានពន្យាពេលដំណើរ​ទស្សនកិច្ច​គ្រោងទុករបស់ព្រះអង្គម្ចាស់ Mohammed bin salman ទៅកាន់ទីក្រុង​ឡុងដ៍**ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​ចិន​បានធ្វើ​កិច្ច​ប្រជុំ​ដើម្បី​សុំ​យោបល់​លើ​ការងារ​សេដ្ឋកិច្ច**វេទិកា​ដែល​រៀបចំ​នៅ​ប្រទេស​ឡាវ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ**ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំទស្សនកិច្ចសិក្សានៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)**កម្ពុជាលើកកម្ពស់ភាពជាដៃគូ និងវិបុលភាព នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីក្រុងប៉េកាំង**រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកជាមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ**ឯកឧត្ដម ឆែម សាវុធ អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ពីនាយកដ្ឋានពន្ធនាគារក្រសួងសន្តិសុខសាធារណឡាវ ចូលជួបសំដែងការគួរសម**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញចូលរួមពិធីគម្រប់ខួបទី៧០នៃទំនាក់ទំនងកម្ពុជា-ជប៉ុន**ក្រសួងការបរទេស បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស**ទូតជប៉ុន ជឿជាក់ថាដំណើរទស្សកិច្ចលើកដំបូងរបស់សម្តេច ធិបតីហ៊ុន ម៉ាណែត នៅជប៉ុននឹងបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំដែលកសាងរយៈពេល៧០ឆ្នាំ រវាងប្រទេសទាំងពីរ**អណ្ដើកហ្លួង ឬអណ្តើកសរសៃ ជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក**ក្រសួងអប់រំ ប្រកាសព័ត៌មានស្ដីពីសុក្រឹតភាព និងភាពទទួលយកបាននៃលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣**៩ខែឆ្នាំនេះ កម្ពុជាចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍសរុប ១ពាន់លានដុល្លារ**រដ្ឋមន្ត្រីការងារ៖ យុវជនដែលមានជីវភាពខ្វះខាត នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារ តាមរយៈជំនាញវិជ្ជាជីវៈ**ឯកឧត្តម កែវ​ រ៉េមី នឹងអញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​កម្រឹតខ្ពស់នៃ​សិទ្ធិមនុស្ស​ ៧៥ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វុីស**អាវុធហត្ថភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី៦នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងធ្វើសេចក្តីថ្លែងការណ៍តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ នៅទីក្រុងឌូបៃ**សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រចំនួន ៣គ្រួសារ ស្ថិតនៅ ឃុំតាលន់ ស្រុកស្អាង

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចន្លោះចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ ខ្ញុំនឹងអញ្ជើញសម្ពោធព្រលានយន្តហោះថ្មីនៅសៀមរាប និងព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅចន្លោះខែវិច្ឆិកា និងខែធ្នូ សម្តេចនឹងអញ្ជើញសម្ពោធព្រលានយន្តហោះនៅសៀមរាប ហើយនៅដើមឆ្នាំ២០២៤ សម្តេចនឹងអញ្ជើញសម្ពោធព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅ។

ព្រលានយន្តហោះថ្មីទាំងពីរនេះមានតួនាទីធំក្នុងការតភ្ជាប់ផ្លូវអាកាស។ មិនត្រឹមភ្ជាប់ការហោះហើរក្នុងស្រុកប៉ុណ្ណោះទេ តែក៏សម្រាប់តភ្ជាប់ប្រទេសផ្សេងទៀត ដែលមិនហ៊ានចុះចតកាលពីមុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចធិបតី បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា មុនការរីលរាលដាលជំងឺកូវីដ១៩ គឺមានការរីកចម្រើន ស្ថានភាពនេះមិនមែនប៉ះពាល់តែកម្ពុជានោះទេ បូករួមទាំងអាសមេរិក កាណាដា និងបណ្តាប្រទេសទូទាំងពិភពលោកផងដែរ។ កូវីដ១៩ បានផ្អាកទាំងអស់ដំណើរសេដ្ឋកិច្ចស្ទើរទាំងអស់របស់កម្ពុជា។

នៅចំពោះមុខបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល នៅខេត្តសៀមរាប ដែលជាទីក្រុងទេសចរណ៍​វប្បធម៌ មានកំណើនភ្ញៀវទេសចរឡើងវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំទៅវិញប្រហែលអាចជាខែ១១ និងខែ១២ យើងត្រូវទៅសម្ពោធព្រលាមយន្តហោះថ្មី នៅខេត្តសៀមរាប ដែលធំជាងព្រលានយន្តហោះចាស់ ២ ឬ៣ដង ស្តង់ដារអន្តរជាតិ»។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រសិនបើគ្មានភ្ញៀវទេសចរនោះ មិនចាំបាច់សម្ពោធពព្រលានយន្តហោះថ្មីនោះទេ។ ការសម្ពោធព្រលានយន្តហោះថ្មី គឺកម្ពុជារំពឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរអន្តរជាតិដែលអញ្ជើញមកទស្សនានៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្ននេះ ក្នុងឱកាសដែលអញ្ជើញទៅបំពេញទស្សនការងារនៅតាមបណ្តាប្រទេសនានានោះ គឺសម្តេចតែងតែដាក់ប្រកូកប្រកាសឱ្យភ្ញៀវទេចរអញ្ជើញមកលេងកម្សាន្តនៅកម្ពុជា។

សម្តេចធិបតី បានគូសបញ្ជាក់ថា៖ «ហើយដើមឆ្នាំក្រោយ ខ្ញុំនឹងសម្ពោធព្រលានយន្តហោះមួយទៀត នៅភ្នំពេញ កម្រិតអន្តរជាតិ ហើយនេះជាអ្វីដែលសម្តេចតេជោ រាជរដ្ឋាភិបាលអាណត្តិមុន»។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺលោកបានខិតខំប្រឹងប្រែងទាំងការជំរុញកំណើនសេដ្ឋកិច្ច ទាំងការកសាងទោះក្នុងដំណាក់ការកូវីដ១៩ ជាពិសេសក្នុងដំណាក់កាលដែលលំបាកបំផុតសម្តេចបានបង្ហាញឱ្យប្រជាជនឃើញថា សម្តេចតេជោ ហ៊ុន សែន មិនរត់ចោលបងប្អូនប្រជាពលរដ្ឋនោះទេ ហើយផ្ទុយទៅវិញថែមទាំងចំណាយកម្លាំងកាយចិត្ត ដឹកនាំបញ្ជាផ្ទាល់ដើម្បីដោះស្រាយការពារជីវិតប្រជាជន ព្រមទាំងធ្វើយ៉ាងណាដើម្បីជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ។

សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិ កម្រិត/លំដាប់ថ្នាក់ 4E ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា។ ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះថ្មីនេះ ក៏នឹងមានការកសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា ទីក្រុងអាកាសយានដ្ឋាន ដែលមានដីបម្រុងប្រមាណ ១,០០០ហិកតា និងការអភិវឌ្ឍផ្លូវល្បឿនលឿន ដែលតភ្ជាប់ត្រង់ពីទីរួមខេត្តសៀមរាប ទៅកាន់អាកាសយានដ្ឋានផងដែរ។
ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ សាងសង់សម្រេចបានប្រមាណ៨៦ភាគរយហើយ គ្រោងដាក់ឱ្យហោះហើរសាកល្បងនៅខែមិថុនា និងហោះជាផ្លូវការនៅខែតុលា ឆ្នាំ២០២៣នេះ។

ដោយឡែកសម្រាប់គម្រោងព្រលានយន្តហោះភ្នំពេញថ្មី ត្រូវបានប្រកាសឡើងក្នុងដំណើរទស្សនកិច្ច របស់ឯកឧត្តមនាយករដ្ឋមន្ត្រីចិន លីខឺ ឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ រវាងក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិនផងដែរ។

ព្រលានយន្តហោះថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាល បញ្ជាក់ថានឹងសាងសង់លើផ្ទៃដីទំហំប្រមាណ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន ៕

អត្ថបទដែលជាប់ទាក់ទង