សម្តេច ហ៊ុន ម៉ាណែត ជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាពរបស់UN នៅទីក្រុងញូវយ៉ក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានជួបជាមួយ លោកសាស្ត្រាចារ្យ Jeffrey D. Sachs ប្រធានមជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ កូឡុំប៊ី (Columbia) និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក្នុងជំនួបសម្តែងការគួសម និងពិភាក្សាការងារ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕សម្តេច ហ៊ុន ម៉ាណែត
