សម្តេចមធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថា “ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨” នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថា “ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨” នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាវេលាម៉ោង ៤:០០រសៀល ថ្ងៃទី២២ កញ្ញា ២០២៣ ត្រូវនឹងម៉ោង ៣:០០ព្រឹក ថ្ងៃទី២៣ កញ្ញា ២០២៣ នៅកម្ពុជា ។
