**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្តេច ឃួន សុដារី៖ កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមនិងអាស៊ាននឹងជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែសកម្ម លឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបគ្រោះមហន្តរាយ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបើកកិច្ចប្រជុំវគ្គទី៥ ក្នុងថ្ងៃទី២ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ដោយមានប្រសាសន៍គូសបញ្ជាក់ពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងអាស៊ាន។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបកិច្ចប្រជុំថា កិច្ចសហប្រតិបត្តិការរវាង IFRC និងអាស៊ាន មានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារមនុស្សធម៌។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទំាងពីរនេះ មានសក្តានុពលក្នុងការជំរុញការបង្កើតថ្មី កំណើន និងការផ្លាស់ប្តូរ។ កិច្ចសហប្រតិបត្តិការនេះនឹងអនុញ្ញាតឱ្យមានការឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយធម្មជាតិ វិបត្តិសុខភាពសាធារណៈ និងភាពអាសន្នផ្នែកមនុស្សធម៌ផ្សេងទៀត ដោយធានាថា ប្រជាជនក្នុងតំបន់ទទួលបានជំនួយទាន់ពេលវេលា។

សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងលេខាធិការដ្ឋានអាស៊ាន បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីខែឧសភា ឆ្នាំ២០២២ លើវិស័យការគ្រប់គ្រងគ្រោះមហន្តរាយ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ច្បាប់ស្តីពីគ្រោះមហន្តរាយ សុខភាពក្នុងគ្រាអាសន្ន ការសង្គ្រោះគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់ បញ្ហាយេនឌ័រ យុវជន និងការប្រែប្រួលអាកាសធាតុជាដើម។ បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈរួចមក មានការវាយតម្លៃថា សកម្មភាពមួយចំនួនត្រូវបានអនុវត្ត ប៉ុន្តែទាមទារការលើកកម្ពស់និងជំរុញបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលកាន់តែច្រើនលើការងារមនុស្សធម៌។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាដោយមានតម្រូវការជាចាំបាច់លើកិច្ចសហប្រតិបត្តិកានេះ IFRC និងលេខាធិការអាស៊ាន ត្រូវមានកិច្ចប្រជុំពិគ្រោះយោបល់ពិសេស ដើម្បីបង្កើតការឯកភាពគ្នាលើវិធីសាស្រ្តយុទ្ធសាស្ត្រ និងមធ្យោបាយឆ្ពោះទៅមុខ ដូចជាការគូសផែនទីភាគីពាក់ព័ន្ធ និងការកសាងភាពជាដៃគូ ការផ្តល់អាទិភាពនៃតំបន់សហប្រតិបត្តិការ ការកៀរគរធនធាន និងផែនទីបង្ហាញផ្លូវនៃការអនុវត្ត។

សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍លើកឡើងថា នៅពេលដែលតំបន់របស់យើងប្រឈមមុខនឹងបញ្ហាមនុស្សធម៌ដែលកំពុងកើនឡើង យើងត្រូវតែទទួលស្គាល់ថា វិធីសាស្រ្តបែបប្រពៃណីប្រហែលជាមិនគ្រប់គ្រាន់ទៀតទេ។ ការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាង IFRC និងលេខាធិការដ្ឋានអាស៊ាន មិនគ្រាន់តែជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមរបស់យើងប៉ុណ្ណោះទេ តែវាគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ការប្រើប្រាស់កម្លាំងរួមរបស់យើង និងធានាបាននូវសុខុមាលភាព និងភាពធន់នៃសហគមន៍ចម្រុះក្នុងតំបន់។

សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញនេះ មានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូសហព័ន្ធអន្តរជាតិ អគ្គលេខាធិការអាស៊ាន ប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

ក្រោយពីបានថ្លែងបទអន្តរាគមន៍បើកកិច្ចប្រជុំហើយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានប្រគល់តួនាទីដឹកនាំកិច្ចប្រជុំបន្តជូនទៅប្រធានប្រតិភូកាកបាទក្រហមប្រទេសឥណ្ឌូនេស៊ី ដើម្បីដឹកនាំកិច្ចប្រជុំពិភាក្សាលើប្រធានបទខាងលើនេះ ៕

អត្ថបទដែលជាប់ទាក់ទង