មនុស្សយ៉ាងហោច ២០០នាក់ស្លាប់ និង៤០០នាក់រងរបួស ក្នុងការវាយលុករបស់អាស៊ែបៃហ្សង់ នៅការ៉ាបាក

យេរេវ៉ាន៖ មន្ត្រីផ្តាច់ខ្លួននៅ Nagorno-Karabakh បានឲ្យដឹងកាលពីថ្ងៃពុធថា មានអ្នកស្លាប់ និងរបួសរាប់រយនាក់ បន្ទាប់ពីប្រតិបត្តិការយោធារយៈពេលមួយថ្ងៃដោយ Azerbaijan នៅក្នុងតំបន់បំបែក។
លោក Gegham Stepanyan ដែលជាអ្នកឃ្លាំមើលសិទ្ធិក្នុងតំបន់ Karabakh បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មានមនុស្សយ៉ាងហោចណាស់ ២០០នាក់ត្រូវបានសម្លាប់ និងជាង ៤០០នាក់បានរងរបួស។
លោក Gegham Stepanyan បានបន្ថែមថា យ៉ាងហោចណាស់មានជនស៊ីវិល ១០ នាក់ក្នុងចំណោមអ្នកស្លាប់ ក្នុងនោះ ៥ នាក់ជាកុមារ។
អាស៊ែបៃហ្សង់ មិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្នកបាត់បង់ជីវិតនោះទេ ប៉ុន្តែប្រធានាធិបតី Ilham Aliyev បានឲ្យដឹងកាលពីល្ងាចថ្ងៃពុធថា ទាហានរបស់ខ្លួនមួយចំនួនត្រូវបានសម្លាប់ និងខ្លះទៀតរងរបួស។
ប្រភព៖ NDTV World
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}
