ភ្ញៀវទេសចរបរទេសពីរនាក់ ជិះម៉ូតូដួលនៅចំណុចផ្លូវខ្លោងទ្វារទន្លេអុំ បណ្តាលឱ្យរបួសទទួលបានការយកចិត្តទុក

ភ្នំពេញ៖ ភ្ញៀវទេសចរបរទេសពីរនាក់ ជិះម៉ូតូដួលនៅចំណុចផ្លូវខ្លោងទ្វារទន្លេអុំ បណ្តាលឱ្យមានរបួសស្រាលលើដៃ និងជើង។
ភ្លាមៗនោះ ក្រុមការងារភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់ ប្រចាំនៅគោលដៅប្រាសាទបក្សីចាំក្រុង ខ្លោងទ្វារទន្លេអុំ ប្រាសាទបី និងប្រាសាទបាយក្អែក ជួយសម្អាតរបួសនិងអាចធ្វើដំណើរត្រលប់ទៅវិញបាន៕
