សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ កីឡាការិនី សួស ស្រីពៅ ដែលទទួលបានមេដាយសំរឹទ្ធ ក្នុងការប្រកួតកីឡាកាយសម័្ពន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ីលើកទី៨ ឆ្នាំ២០២៣

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ កីឡាការិនី សួស ស្រីពៅ ដែលទទួលបានមេដាយសំរឹទ្ធ ក្នុងការប្រកួតកីឡាកាយសម័្ពន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ីលើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Chmpionship 2023) លើវិញ្ញាសាឯកត្តជននារី (Senor IW) ប្រទេសម៉ុងហ្គោលី ថ្ងៃ១៧ កញ្ញា ២០២៣។
