**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តម តន់ វ៉ាន់ថារ៉ា ចុះពិនិត្យលើការងារដំណើរការ និងការថែទាំប្រព័ន្ធធារាសាស្រ្ត ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងខេត្តសៀមរាប

ភ្នំពេញ៖ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងសហការីចុះពិនិត្យជាក់ស្តែងលើការងារនៃកិច្ចដំណើរការ និងការថែទាំប្រព័ន្ធធារាសាស្រ្តស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ក្នុងបេសកកម្មនេះ អមដំណើរដោយ លោក មាស តារា អនុប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម លោក ហុី តិចសែ ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តនៃនាយកដ្ឋានធារាសាស្រ្តកសិកម្ម សហការជាមួយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ។

នាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យជាក់ស្តែងនូវ៖

១-ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត មានលទ្ធភាពស្តុកទឹកចំនួន ២២លានម៉ែត្រគូប ទទួលប្រភពពីទឹកស្ទឹងនិងទឹកភ្លៀង ទំនប់ប្រវែង ៧,១៥០ម៉ែត្រ ប្រឡាយមេប្រវែង ២០,០៤៨ម៉ែត្រ ប្រឡាយរងប្រវែង ៩,១០០ម៉ែត្រ ប្រឡាយដោះទឹកប្រវែង ៩,៨៤០ម៉ែត្រ និងសំណង់សិល្បការ ៩១កន្លែង ដែលមានសក្តានុពលស្រោចស្រពស្រូវវស្សាចំនួន ២,៨០២ហិកតា ស្រូវប្រាំងចំនួន ២,០០០ហិកតា មានទឹកខួបប្រាំងខួបវស្សា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ២ស្រុក ចំនួន ២.៨៥៥គ្រួសារ ដោយទទួលខុសត្រូវលើកិច្ចដំណើរការ និងការងារថែទាំ ចាប់តាំងពីឆ្នាំ២០១៥ ដោយមន្ទីរខេត្តកំពង់ធំ ស្ថិតនៅក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

២-ប្រព័ន្ធធារាស្ត្រតាំងក្រសាំង ទទួលប្រភពទឹកពីអាងស្ទឹង ៦មករា មានប្រឡាយមេបេតុងចំនួន១ខ្សែប្រវែង ១៨,៧៣៧ម៉ែត្រ និងសំណង់សិល្បការ ៨១កន្លែង មានសក្តានុពលស្រោចស្រពស្រូវវស្សាចំនួន ៩,៨៦៩ហិកតា ស្រូវប្រាំងចំនួន ១,០០០ហិកតា បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ៤ឃុំ មានទឹកខួបប្រាំងខួបវស្សា អាងទឹកគ្រប់គ្រងទឹកជំនន់ និងជាតំបន់អេកូទេសចរណ៍ទទួលខុសត្រូវលើកិច្ចដំណើរការ និងការងារថែទាំ ចាប់ពីដើមឆ្នាំ២០២៣ ដោយនាយកដ្ឋានធារាសាស្រ្តកសិកម្ម ស្ថិតនៅឃុំតាំងក្រសាំង និងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

៣-ប្រព័ន្ធធារាសាស្រ្ត ៣០កញ្ញា ទទួលប្រភពទឹកពីអាងស្ទឹងស្ទោង មានទំនប់១ខ្សែប្រវែង ១៤,៣១៦ម៉ែត្រ ប្រឡាយមេបេតុងចំនួន៣ខ្សែប្រវែង ៤៦,០៩៦ម៉ែត្រ ប្រឡាយរង ១៦ខ្សែប្រវែង ១០៨គីឡូម៉ែត្រ និងសំណង់សិល្បការ ១១៩កន្លែង សក្តានុពលស្រោចស្រពស្រូវវស្សាចំនួន ៣៥,០០០ហិកតា ស្រូវប្រាំងចំនួន ១០,០០០ហិកតា បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន ១១ឃុំ និង៣ស្រុក មានទឹកខួបប្រាំងខួបវស្សា ប្រព័ន្ធប្រឡាយគ្រប់គ្រងទឹកជំនន់ ទទួលខុសត្រូវលើកិច្ចដំណើរការ និងការងារថែទាំ ចាប់ពីដើមឆ្នាំ២០២៣ ដោយនាយកដ្ឋានធារាសាស្រ្តកសិកម្ម ស្ថិតនៅឃុំតាគ្រាម ស្រុកស្ទោង ខេត្តកំពង់ធំ។

បន្ថែមពីលេីនេះ ក្រុមការងារនាយកដ្ឋានធារាសាស្រ្តកសិកម្ម ក៏បានបញ្ជាក់ជូនផងដែរថា ការងារអនុវត្តគម្រោងជួសជុល និងថែទាំជាប្រចាំ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាបាននូវនិរន្តរភាពនៃប្រព័ន្ធធារាសាស្រ្ត ជាពិសេសការថែទាំខ្នងប្រឡាយ បាតប្រឡាយ ជើងទេរ លាបថ្នាំ ដាក់ប្រេងទ្វារទឹក និងសម្អាតរុក្ខជាតិដុះក្នុងប្រឡាយ សម្រាប់រក្សាគុណភាពប្រព័ន្ធសំណង់ដើម្បីបម្រើដល់ការបង្កបង្កើនផល និងលើកស្ទួយសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន។

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែង ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្ម និងលោកប្រធានមន្ទីរ ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងារជួសជុល និងថែទាំជាប្រចាំ ជាពិសេសជួសជុលនៅពេលការខូចខាតមានទំហំតូច ជៀសវាងបង្កឱ្យមានការខូចខាតធំ និងប្រើប្រាស់ថវិកាច្រើនក្នុងការថែទាំ។ លើសពីនេះទៀត មន្ទីរគួរតែបន្តចុះផ្សព្វផ្សាយដល់ប្រជាកសិករឱ្យយល់ដឹងពីអត្ថប្រយោជន៍របស់ប្រឡាយ និងចូលរួមថែទាំទាំងអស់គ្នា។

នារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បន្តបេសកកម្មជាមួយក្រុមការងារនាយកដ្ឋានធារាសាស្រ្តកសិកម្ម សហការដោយលោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងសហការីចុះពិនិត្យជាក់ស្តែងលើកិច្ចដំណើរការ និងការងារថែទាំប្រព័ន្ធធារាសាស្រ្ត ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ និងមន្ត្រីជំនាញបានចុះពិនិត្យ៖

១-ប្រព័ន្ធធារាសាស្រ្តថ្នល់បុស្សគរ ដែលទទួលប្រភពទឹកពីទឹកស្ទឹង និងទឹកភ្លៀង មានប្រឡាយមេចំនួន ១ខ្សែប្រវែង ៣,២២៤ម៉ែត្រ និងសំណង់សិល្បការ ១៤កន្លែង ដែលមានសក្តានុពលស្រោចស្រពស្រូវវស្សាចំនួន ៥៥៦ហិកតា ស្រូវប្រាំងចំនួន ៤០ហិកតា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ២៤២គ្រួសារ មានទឹកខួបប្រាំងខួបវស្សា ជាប្រភេទប្រព័ន្ធប្រឡាយគ្រប់គ្រងទឹកជំនន់ ទទួលខុសត្រូវលើកិច្ចដំណើរការ និងការងារថែទាំ ចាប់តាំងពីឆ្នាំ២០១០ ដោយមន្ទីរខេត្តសៀមរាប ស្ថិតនៅក្នុងឃុំគោកធ្លកក្រោម ស្រុកជីក្រែង។២-ប្រព័ន្ធធារាសាស្រ្តកិល ទទួលប្រភពទឹកពីភ្នំគូលេន និងទឹកភ្លៀង មានទំនប់ ១ខ្សែប្រវែង ១,១០៧ម៉ែត្រ ប្រឡាយមេចំនួន ១ខ្សែប្រវែង ៦,០០០ម៉ែត្រ និងសំណង់សិល្បករ ២១កន្លែង លទ្ធភាពស្រោចស្រពស្រូវប្រាំងចំនួន ៥៣ហិកតា ស្រូវវស្សាចំនួន ៤១១ហិកតា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដំណាំរួមផ្សំជាង ១០០ហិកតា មានទឹកខួបប្រាំងខួបវស្សាជាប្រព័ន្ធប្រឡាយគ្រប់គ្រងទឹកជំនន់ ទទួលខុសត្រូវលើកិច្ចដំណើរការ និងការងារថែទាំ ចាប់តាំងពីឆ្នាំ២០១៤ ដោយមន្ទីរខេត្តសៀមរាប ស្ថិតនៅក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប។

៣-ប្រព័ន្ធធារាសាស្រ្តស្ពានស្រែង ត្រពាំងអំបិល ទទួលប្រភពទឹកពីស្ទឹងស្រែង មានទំនប់ប្រវែង ២,០០០ម៉ែត្រ ប្រឡាយមេចំនួន១ខ្សែ ប្រវែង ៧,៨៥០ម៉ែត្រ និងសំណង់សិល្បការ ២៩កន្លែង លទ្ធភាពស្រោចស្រពស្រូវប្រាំងចំនួន ១០០ហិកតា ស្រូវវស្សាចំនួន ៥,៣០៣ហិកតា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ១,៥៨៧គ្រួសារ ដំណាំរួមផ្សំជាង ១០០ហិកតា មានទឹកខួបប្រាំងខួបវស្សា ជាប្រព័ន្ធប្រឡាយគ្រប់គ្រងទឹកជំនន់ ទទួលខុសត្រូវលើកិច្ចដំណើរការ និងការងារថែទាំ ចាប់តាំងពីឆ្នាំ២០១៥ ដោយនាយកដ្ឋានធារាសាស្រ្តកសិកម្ម ស្ថិតនៅឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំក្រុមការងារនាយកដ្ឋានធារាសាស្រ្តកសិកម្ម និងមន្ទីរត្រូវតែបន្តបង្កេីនការយកចិត្តទុកដាក់ខ្ពស់លើការងារដំណើរការ និងការងារថែទាំជាប្រចាំនៃប្រព័ន្ធធារាសាស្រ្តដោយត្រូវធ្វេីការជួសជុលឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបានដើម្បីសម្រួលបន្ថែមធានាដល់ការស្រោចស្រពគ្រប់គ្រាន់ និងទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង