**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

អូស្ត្រាលី-កម្ពុជា បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគពីអូស្ត្រាលីមកកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវីន វ៉ាយអេត ( JUSTIN KEVIN WHYATT) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងប្រទេសអូស្ត្រាលីនាពេលកន្លងមក ហើយភាគីទាំងពីរត្រូវបន្តពង្រឹង និងពង្រីគកិច្ច សហប្រតិបត្តិការ និងភាពជាដៃគូនេះបន្ថែមទៀត ទាំងក្នុងទាំងវិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, សង្គម និងការអភិវឌ្ឍន៍នានា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីបានជ្រាប អំពីឆន្ទៈដ៏មោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការចាប់ផ្តើមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការកែទម្រង់ស៊ីជំរៅ ដោយឈរ លើ ទស្សនវិជ្ជា «យកប្រជាជនជាធំ» និងដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, កាត់បន្ថយភាពក្រីក្រ, បង្កើន ប្រសិទ្ធភាពនៃ អភិបាលកិច្ច និងលើក កម្ពស់សមត្ថភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាព នៃការ អភិវឌ្ឍ សង្គមសេដ្ឋកិច្ច សំដៅឈានឆ្ពោះ ទៅ សម្រេច មហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានជម្រាបផងដែរ អំពីក្របខណ្ឌគោល នយោបាយ ចម្បង នៃ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់ កាលទី១ គឺ៖

ទី១. ថែរក្សា ឱ្យ បាននូវ ចលនការនៃសុខ សន្តិភាព និង ការអភិវឌ្ឍ

ទី២. កសាង និងពង្រឹង មូលដ្ឋាន គ្រឹះ សម្រាប់ ជំរុញ សម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ សម្រាប់ រយៈពេល ២៥ ឆ្នាំខាងមុខ តាមរយៈការកសាងភាពធន់រឹងមាំ នៃវិស័យចំនួន ៥ ដែលរួមមាន៖ ភាពធន់នៃវិស័យ សាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់ នៃវិស័យហិរញ្ញវត្ថុ, ភាពធន់ នៃវិស័យមូលធន មនុស្ស និងសង្គម និងភាពធន់នៃវិស័យបរិស្ថាន និងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់ អាទិភាព ខ្ពស់បំផុត ដល់ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដើម្បីធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជា រដ្ឋបាល សាធារណៈ ទំនើប ប្រកបដោយសមត្ថភាពខ្ពស់, ខ្លាំង, ឆ្លាតវៃ និងស្អាតស្អំ តាមរយៈ ការអនុវត្ត សិទ្ធិ អំណាចរដ្ឋខាងផ្នែកនយោបាយ, សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ, ការគ្រប់គ្រង និងការចាត់ចែង កិច្ចការ ប្រទេសជាតិ, ការកសាងជាតិ, ការពង្រឹងនីតិរដ្ឋ ដោយយកចិត្តទុកដាក់ដល់ផល ប្រយោជន៍ ប្រជាជន សំដៅ គាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងចីរភាព។ ក្នុងស្មារតីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំផ្ទាល់លើ ការអនុវត្ត វិធានការ គន្លឹះ ក្នុង ការកែទម្រង់រដ្ឋបាលសាធារណៈ ដោយបានចាប់ផ្តើមធ្វើការកែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់» និងពង្រឹងការអនុវត្តគោលការណ៍ គុណាធិ បតេយ្យ ក្នុងមុខងារសាធារណៈ។ ទន្ទឹមនេះ សម្តេចធិបតី ក៏ដឹកនាំដោយ ផ្ទាល់លើ អាទិភាព គន្លឹះចំនួនពីរទៀត ក្នុងវិស័យអប់រំ និងសុខាភិបាល ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាគន្លឹះនៃការអភិវឌ្ឍ និងកសាងជាតិក្នុងរយៈពេលវែង និងការធ្វើទំនើបកម្មសេដ្ឋកិច្ច។

ឯកឧត្តម វង្សី វិស្សុត ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលីផងដែរ អំពីអាទិភាពការងារ សំខាន់ៗរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការមួយរបស់គណៈរដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល ឱ្យបានល្អ, បានលឿន និងប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងផ្តោតលើ អាទិភាពការងារសំខាន់ៗ ដូចជា៖

១.ការរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

២.ការត្រួតពិនិត្យ និងសម្របសម្រួលការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ឱ្យមានសង្គតិភាព, មិនជាន់គ្នា, មិនលើស, មិនខ្វះ និងសម្រាប់បម្រើឱ្យគោលដៅដោះស្រាយបញ្ហា មិនមែន ដើម្បីបង្កើតបញ្ហា និងប៉ះពាល់ ដល់ ផលិតភាព និងភាពប្រកួតប្រជែងរបស់ប្រទេសជាតិ ក៏ដូចជាជីវភាពរស់ នៅ របស់ប្រជាជន

៣.ការសិក្សាស្រាវជ្រាវ និងផ្តល់យោបល់ ព្រមទាំងកិច្ចការតាមដាន, ការត្រួ ត ពិនិត្យ និងការវាយតម្លៃដោយផ្អែកភស្តុតាង លើការអនុវត្តយុទ្ធសាស្រ្ត បញ្ច កោណ-ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងឱកាសនោះដែរ លោក ចាស្ទីន ខេវីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្តែងនូវគាំទ្រដល់ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ២០៤០ (Southeast Asia Economic Strategy to 2040) របស់អូស្រ្តាលី ដែលក្នុងនោះមានវិធានការចំនួន ៧៥ និងមានអនុសាសន៍ជាក់លាក់សម្រាប់ប្រទេសនីមួយៗ រួមទាំងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ប៉ុន្តែបានកត់សម្គាល់អំពីភាពមានកម្រិតនៅឡើយនៃការវិនិយោគ និងធុរកិច្ចអូស្ត្រាលីនៅកម្ពុជា។ ដូចនេះ ភាគីទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យ សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងក្នុងការទាក់ទាញការវិនិយោគពីអូស្ត្រាលីមកកម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង