ឯកឧត្តមបណ្ឌិត ហ៊ឺ វិរៈ ចុះសួរសុខទុក្ខ និងនាំយកថវិកាជូនលោក ប្រាក់ សុផល អតីតអនុប្រធាននាយកដ្ឋានបុគ្គលិក ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូង នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ឺ វិរៈ រដ្ឋលេខាធិការ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ព្រមទាំងសហការី នារសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ ពាំនាំនូវការផ្ដាំសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងនាំយកថវិកាឧបត្ថម្ភរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនាយកដ្ឋានបុគ្គលិក សមាជិក សមាជិកា ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប:ចំនួន ១,១៦០,០០០៛ ជូនលោក ប្រាក់ សុផល អតីតអនុប្រធាននាយកដ្ឋានបុគ្គលិក ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូង នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
កាយវិការនេះគឺបានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ចំពោះមន្រ្តីរាជការ ដែលមានទុក្ខលំបាក។
ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ថាថវិកា ដែលយកមកជូននាពេលនេះ
ជាទឹកចិត្តនៃការចូលរួមចែករំលែកសម្រាលទុក្ខលំបាកមួយចំណែកជាមួយក្រុមគ្រួសារប៉ុណ្ណោះ និងជូនពរឱ្យលោក ប្រាក់ សុផល ឆាប់ជាសះស្បើយ ៕
