**ឯកឧត្តម សួស ប្រាថ្នា ទទួលជួបពិភាក្សាការងារជាមួយតំណាងនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីគាំទ្រក្នុងការអនុវត្តកម្មវិធី ACCESS 2**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមហ៊ុនកូរ៉េ លើគម្រោងកែច្នៃកាកសំណល់ ផលិតជាថាមពលអគ្គិសនី**ថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា ចេញទៅទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីពង្រឹងបណ្ដាញសារព័ត៌មានក្នុងតំបន់**រដ្ឋសភាកម្ពុជា ស្នើប្រទេសកាណាដាបន្តគាំទ្រកម្ពុជាសម្រេចនូវគោលដៅ«កម្ពុជាគ្មានមីន» ក្នុងឆ្នាំ២០២៥**លោក ញ៉ាញ់ ជាបហ៊ង ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា**ឯកឧត្តម ឱក ប៊ុង អញ្ជើញចែកវិញ្ញាបនបត្រ និងបិទវគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ**សេវាកម្មរថភ្លើងដឹកទំនិញចិន-អឺរ៉ុបរាយការណ៍ពីកំណើនដ៏រឹងមាំក្នុងរយៈពេល៤ខែដំបូង**មន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបង្ហោះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក អំពីការកាប់បំផ្លាញព្រៃឡង់ ដែលជាព្រៃធម្មជាតិក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត**ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក ចុះពិនិត្យទីតាំងស្នើសុំជីកស្តារអូរដាឡាស ក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ**ក្រសួងសាធារណការ ប្រជុំផ្ទៃក្នុងពិភាក្សាលើការផ្ដល់ធាតុចូល សម្រាប់ត្រៀមបំភ្លឺលើការស្នើសុំកែសម្រួលមាត្រាមួយចំនួន នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់**គ.ជ.ប ណែនាំស្តីពីការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**លោកជំទាវ ចម និម្មល ជួបពិភាក្សាការងារជាមួយអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ នៅទីក្រុងសេអ៊ូល**ជនសង្ស័យ៣៧៨នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ រយៈពេល៦ថ្ងៃមកនេះ**អ្នកអង្គម្ចាស់ សុីសុវត្ថិ ចក្រីនុពល ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ចិន និងអាមេរិក នឹងបើកកិច្ចប្រជុំលើកដំបូងនៃការសន្ទនាអន្តររដ្ឋាភិបាលស្តីពី AI**ទេសរដ្ឋមន្រ្តី អៀង មូលី បើកកិច្ចប្រជុំស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើផ្នែកសុខាភិបាល**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវឱ្យមហាជន ពិសេសយុវជន យុវនារី សិស្ស និស្សិត រួមគ្នាតម្លើង App Nodrug ដើម្បីទទួលបាននូវសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន**ឯកឧត្តម ស្វាយ សំអ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

នាយឧត្តមសេនីយ៍ ស ថេត អនុញ្ញាតឲ្យ ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលអមស្ថានទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាត លោក លី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលអមស្ថានទូតចិនប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម លោក លី ស៊ាងមីង ជំនួសមុខឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សូមសម្តែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា អគ្គស្នងការនគរបាលជាតិ ហើយក៏បានស្នើសុំឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បន្តចង្អុលដឹកនាំលើកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ឲ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។

លោក លី ស៊ាងមីង ក៏បានសន្យាបន្តជួយគាំទ្រដល់នគរបាលជាតិកម្ពុជា ទាំងមធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេកទេស និងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តីនគរបាលជាតិកម្ពុជា ដើម្បីរួមសហការលើការងាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ។

ជាមួយគ្នានេះ ដើម្បីបង្កើននូវភាពជិតស្និទ ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងថ្នាក់ដឹកនាំកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ ក្រសួងសន្តិសុខសាធារណៈចិន នឹងអញ្ជើញឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឯកភាពទទួលយកការអញ្ជើញរបស់ភាគីចិន ដោយរង់ចាំពិនិត្យលើពេលវេលាសមស្របណាមួយ ដើម្បីអញ្ជើញទៅទស្សនកិច្ច។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានគាំទ្រ និងរីករាយស្វាគមន៍នូវរាល់សំណូមពរស្នើសុំផ្តល់កិច្ចសហប្រតិបត្តិការរបស់ភាគីចិន ដោយក្នុងនោះ ឯកឧត្តម ស្នើឲ្យភាគីចិនអនុវត្តឲ្យបានខ្ជាប់ខ្ជួនស្របតាមកិច្ចព្រមព្រៀងរបស់ក្រសួងទាំងពីរ ក៏ដូចជាអនុស្សារណៈ ស្តីពីការបង្កើតការិយាល័យសម្របសម្រួលអនុវត្តច្បាប់។

មុននឹងបញ្ចប់ជំនួប ភាគីទាំងពីរកម្ពុជា-ចិន បានឯកភាពគ្នាបន្តផ្លាស់ប្តូរព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានមូលដ្ឋានច្បាប់ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងបង្រ្កាបក្រុមឧក្រិដ្ឋជនដែលបានប្រព្រឹត្តបទល្មើស ហើយរត់គេចខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង