**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

ឧត្តមសេនីយ៍ឯក លន់ សុផាត រំលឹកដល់នគរបាលខេត្តរតនគិរី ត្រូវត្រៀមខ្លួនជានិច្ចជួយពលរដ្ឋរងគ្រោះមហន្តរាយឲ្យបានទាន់ពេល

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់នគរបាលនៅខេត្តរតនគិរីទាំងអស់ គប្បីត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីរង់ចាំទទួលបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការជួយអន្តរាគមន៍ ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះគ្រោះមហន្តរាយគ្រប់បែបយ៉ាងជាយថាហេតុណាមួយ និងត្រូវអនុវត្តឲ្យបានដាច់ខាតរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល។

ការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញការពារ ទប់ទល់សភាពការណ៍ ដល់មន្ត្រីនគរបាល កងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា ក្នុងនាមកងកម្លាំងនគរបាលជាតិ ត្រូវត្រៀមខ្លួនគ្រប់ពេល វេលាទាំងអស់ ស្តាប់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ហើយយើងទាំងអស់គ្នាត្រូវការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រសូត្រចេញពីការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបន្ថែមទៀតថា យើងត្រូវគោរពឲ្យបាននូវរាល់បទបញ្ញត្តិ ច្បាប់រដ្ឋ និងចូលរួមឲ្យសកម្មក្នុងការអនុវត្តន៍គោលនយោបាយកែទំរង់កងកម្លាំងប្រដាប់អាវុធ ធ្វើជាឆ្អឹងខ្នងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ដើម្បីដំណើរការស្តារ និងអភិវឌ្ឍន៍ ប្រទេសលើគ្រប់វិស័យ។ ត្រូវយកចិត្តទុកដាក់បន្តការតស៊ូអត់ធន់ លះបង់ខ្ពស់បំផុត ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិន័យ សេចក្តីថ្លៃថ្នូរ ជាមន្ត្រីនគរបាលជាតិ។ ត្រូវសហការឲ្យបានជិតស្និទ្ធ បំបាត់ឲ្យបាននូវភាពអសកម្មទាំងឡាយ ចៀសវាងនូវការប្រព្រឹត្តិបទល្មើសផ្សេងៗ ដូចជាសេពគ្រឿងញៀន ជួញដូរមនុស្ស លួច ឆក់ ប្លន់ ជាដើម ។ ល ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង ក៏បានអំពាវនាវដល់នគរបាលខេត្តរតនគិរីទាំងអស់ ត្រូវបង្កើនវិធានការ ការគ្រប់គ្រង ថែរក្សាការពារសំភារៈ ឧបករណ៍ អាវុធជាតិផ្ទុះឲ្យបានគង់វង្ស និងពិសេសទៀតនោះ គឺតៀមលក្ខណៈជានិច្ច រង់ចាំទទួលបទបញ្ជា ក្នុងការជួយអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះគ្រោះមហន្តរាយគ្រប់បែបយ៉ាងជាយថាហេតុណាមួយ និងត្រូវយកចិត្តទុកដាក់លើការថែរក្សា សុខមាលភាព ធ្វើយ៉ាងណាឲ្យចៀសផុតពីជំងឺឆ្លងផ្សេងៗ។

ក្នុងពិធីបិទវគ្គនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ របស់ថ្នាក់ដឹកនាំនាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលខេត្ត គណៈគ្រប់គ្រងវគ្គ គ្រូឧទេ្ទសនាម និងមន្ត្រីក្រោមឱវាទ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ និងចាត់ចែងដំណើរការវគ្គនេះ ប្រព្រឹត្តិទៅដោយរលូន និងតាមផែនការដែលបានកំណត់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់ថ្នាក់ដឹកនាំនិងកងនគរបាលខេត្តរតនគិរីទាំងអស់ និងបាននាំយកអំណោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាថវិកាចំនួន៥លានរៀល ជូនដល់ស្នងការដ្ឋាននគរបាលខេត្ត និងសូមថ្លែងអំណរគុណដល់គណៈអធិបតីដែលបានចំណាយពេលវេលាដ៏មានតម្លៃនាពេលនេះ។

បើតាម លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ០៣សប្តាហ៍ ដោយចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ មានសិក្ខាកាមចូលរួមចំនួន ១០០នាក់ ស្ត្រី ៣០នាក់ ដែលបានជ្រើសរើសចេញពីការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត និងពីអធិការដ្ឋាននគរបាលក្រុង/ស្រុកមួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់រួមមាន៖
១.វិន័យរបស់កងកម្លាំងនគរបាលជាតិ០០៦ បបជ
២.ទ្រឹស្តីរួម យល់ដឹងអំពីតួនាទីភារកិច្ចរបស់ អង្គភាពអន្តគមន៍ និងតម្រួតបទបញ្ជា។
៣.ទ្រឹស្តីរួម ការប្រើប្រាស់វិធានការសរុប មធ្យោបាយសរុប របស់ស្នងការដ្ឋាន។
៤.ការរៀបចំកងអនុសេនាតូច កងអនុសេនាធំ ទប់ស្កាត់បាតុកម្ម។
៥.ការប្រើប្រាស់អាវុធប្រឆាំងបាតុកម្ម។
៦.ចលនាសម្រាកប្រុង (មានខែល), ឆ្វេងបែរ ស្តាំបែរ (មានខែល), ឈានមុខ ឈានក្រោយ ដាក់ខែល លើកខែល, ត្រលប់ក្រោយ (មានខែល)។
៧.រូបភាពទប់ស្កាត់បាតុកម្មជាក់ស្តែង និងរង់ចាំបាតុករ។
៨.រូបភាពរុញច្រានហ្វូងបាតុករ ក្តោបចាប់មុខសញ្ញា ៕

[contact-form][contact-field label=”Name” type=”name” required=”true” /][contact-field label=”Email” type=”email” required=”true” /][contact-field label=”Website” type=”url” /][contact-field label=”Message” type=”textarea” /][/contact-form]

អត្ថបទដែលជាប់ទាក់ទង