ស្រ្តីម្នាក់ដែលបង្ហោះឃ្លីបវីដេអូចោទប្រកាន់មន្ត្រីនគរបាលខណ្ឌសែនសុខ មិនធ្វើការជួយនាង ឥឡូវបានចេញមកសុំទោសហើយ

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារណៈជនមេត្តាជ្រាប ពាក់ព័ន្ធករណីស្រ្តីម្នាក់តែងខ្លួនជាប្រុសដែលត្រូវស្រ្តីម្នាក់ទៀតបង្ហោះឃ្លីបវីដេអូ ចោទប្រកាន់តាមអុកឡុករំខានជីវិតរស់នៅរបស់នាង ត្រូវបានមន្ត្រីនគរបាលនៃអធិការដ្ខាននគរបាលខណ្ឌសែនសុខ ឲ្យធ្វើកិច្ចសន្យាអប់រំបញ្ឈប់រាល់សកម្មភាពនានាទៅលើការរំខានរស់នៅរបស់ស្រ្តីចុងបណ្តឹង បើសិនជាថ្ងៃក្រោយមានរឿងហេតុការណ៍បន្តធ្វើសកម្មភាពរំខានដល់ការរស់នៅរបស់នាងទៀតសមត្ថកិច្ចនឹងអនុវត្តាមផ្លូវច្បាប់។
បន្ទាប់ពីនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ខណ្ឌសែនសុខ បានបញ្ចូនសំណុំរឿងនិងស្រ្តីចុងបណ្តឹងទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ច ស្រ្តីចុងបណ្តឹងឈ្មោះ ឡុង សុខគីម បានសុំទោសស្រ្តីដើមបណ្តឹងឈ្មោះ វណ្ណ ឌីលក្ខណ៍ នឹងប្តេជ្ញាថាឈប់រំខាននាងទៀតហើយ។
ជាមួយនោះស្រ្តីចុងបណ្តឹងក៏យោគយល់ហើយសង្ឃឹមជឿជាក់ថា ស្រ្តីចុងបណ្តឹងឈប់តាមរំខានជីវិតនាងទៀត។
ពាក់ព័ន្ធការឡាយវីដេអូនៅលើបណ្តាញព័ត៌មានសង្គម សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ មិនបានជួយដល់នាងគឺនាងបានសុំទោសនូវកំហុសឆ្គងទាំងនេះ៕
