វចនានុក្រមខ្មែរ រៀបរៀងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃ២៥ កញ្ញា

ភ្នំពេញ៖ ជាដំណឹងគួរឱ្យសាទរបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលវចនានុក្រមខ្មែរថ្មីរៀបរៀង ចងក្រង និងកែសម្រួលដោយក្រុមប្រឹក្សាភាសាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងត្រូវបានដាក់បង្ហាញក្នុងពិធីសម្ពោធជាផ្លូវការ នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលមហោស្រពខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមគូសបញ្ជាក់ផងដែរថា វចនានុក្រមខ្មែរថ្មីនេះ មានពាក្យសរុបចំនួន ៤៤ ៦៩៧ ពាក្យ និងមានមេពាក្យចំនួន ៣១ ០៧៣ ពាក្យ។ ទន្ទឹមគ្នានោះផងដែរ រាជបណ្ឌិត្យសភាកម្ពុជាក៏នឹងដាក់ឱ្យដំណើរការ App ទូរសព្ទនិងកំព្យូទ័រជាផ្លូវការផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងត្រង់ទៅកាន់លេខទូរសព្ទរបស់ឯកឧត្ដម បណ្ឌិត សន ពៅ៖ ០៩២ ៨៩២ ៣៤៣។

