**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

រដ្ឋមន្ត្រីកិច្ចការនារី និងឯកអគ្គរាជទូតជប៉ុន ឯកភាពបង្កើតក្រុមការងារបច្ចេកទេស ដើម្បីសិក្សាបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី នៅកម្ពុជា

ភ្នំពេញ៖ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង។

នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវរដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានពិភាក្សាគ្នា លើការគាំទ្រការអភិវឌ្ឍសហគ្រិនស្ត្រី ជាពិសេសស្ត្រីធ្វើអាជីវកម្ម នៅក្នុងកម្រិតមីក្រូ និងតូច ដើម្បីឈានទៅជួយគាំទ្រ លើការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី។

ជំនួបនេះ បានទទួលលទ្ធផលជាផ្លែផ្កា ដោយភាគីទាំងពីរ បានអនុញ្ញាតឲ្យបង្កើតជាក្រុមការងារបច្ចេកទេស ដើម្បីសិក្សារៀបចំជាគម្រោង សម្រាប់ឲ្យមានការគាំទ្រពីជប៉ុន ដោយសិក្សាមើលថា តើភាគីជប៉ុនអាចមានផ្នែកណាមួយ ដែលអាចជួយគាំទ្រ។

លោកជំទាវកិត្តិបណ្ឌិត មានប្រសាសន៍ថា នេះជាគម្រោងថ្មីមួយរបស់ក្រសួងកិច្ចការនារី ហើយជាតម្រូវការចាំបាច់របស់សង្គម ខណៈបច្ចុប្បន្ន ស្ត្រីដែលជាម្ចាស់អាជីវកម្មកម្រិតតូច និងមីក្រូ មានចំនួន៦១ភាគរយ ដោយភាគច្រើនជាអ្នកលក់ដូរនៅតាមផ្សារ និងតាមផ្លូវផ្សេងៗ ដែលនេះជាចំណុចមួយ ដែលត្រូវការការគាំទ្រពីរាជរដ្ឋាភិបាល។

តាមគម្រោងមជ្ឈមណ្ឌលនេះ មានមុខងារ៤សំខាន់៖
ទី១. ជួយស្ត្រីដែលមានបំណងចង់បង្កើតអាជីវកម្មដំបូង ឲ្យមានកន្លែងសម្រាប់ពួកគាត់បើកអាជីវកម្ម
ទី២. អ្នកដែលរកស៊ីនៅតាមផ្លូវ ឬតាមផ្សារ មជ្ឈមណ្ឌលជួយបង្រៀនពួកគាត់ អំពីវិធីគ្រប់គ្រងហិរញ្ញវត្ថុ និងការអភិវឌ្ឍគំនិតឆ្នៃប្រឌិត ដើម្បីឲ្យមានចំណូលច្រើនជាងមុន
ទី៣. ជួយបង្កើនសេដ្ឋកិច្ចដល់ពួកគាត់
ទី៤. ជាទីកន្លែងមួយ សម្រាប់ការតាំងពិព័រណ៌ផលិតផល ឬសេវាកម្ម សម្រាប់ស្ត្រី។

គម្រោងនៃការបង្កើតមជ្ឈមណ្ឌលនេះ គ្រោងនឹងចាប់ផ្តើមដំណើរការ នៅចុងឆ្នាំ២០២៤ខាងមុខ ហើយលោកជំទាវរដ្ឋមន្ត្រី រំពឹងថា ក្រោយមជ្ឈមណ្ឌលនេះដំណើរការ នឹងមានស្ត្រីជាសហគ្រិន ចម្លោះពី១០០ទៅ២០០នាក់ ក្នុងរយៈពេល១ឆ្នាំៗ បានទទួលការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលនេះ។

ក្នុងជំនួបនេះដែរ លោកស្រីរដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត ក៏បានកត់សម្គាល់អំពីគុណតម្លៃ និងសមិទ្ធផលនានា ដែលបានសហការគ្នា ប្រមាណ១៦ឆ្នាំកន្លងមក ដែលអង្គការ JICA និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចាប់ផ្តើមធ្វើការងារ ពាក់ព័ន្ធនឹងបញ្ហាស្ត្រី ៕

អត្ថបទដែលជាប់ទាក់ទង