ឳពុកតិរច្ឆាន ខឹងកូនយំពេកលួងមិនបាត់ ទម្លាក់កូនដែលបីនៅហ្នឹងដៃ ទៅលើគ្រែបណ្ដាលឱ្យបាក់កស្លាប់ភ្លាមៗ

ភ្នំពេញ៖ នាថ្ងៃថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ចំណុចភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង មានករណីឃាតកម្មមួយបង្កឡើង ដោយជនសង្ស័យម្នាក់ឈ្មោះ សោម ហុកហេង ភេទប្រុសអាយុ ២៤ឆ្នាំ ប្រពន្ធឈ្មោះ នាង ស្រស់ អាយុ ២០ឆ្នាំ ទីលំនៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង បានទម្លាក់កូនរបស់ខ្លួនឈ្មោះ ហេង គឹមហៀង ភេទប្រុសអាយុ៤០ថ្ងៃ ដែលកំពុងបីនៅហ្នឹងដៃទៅលើគ្រែ បណ្ដាលឱ្យបាក់កស្លាប់ភ្លាមៗ ។
មូលហេតុដោយខឹងកូនយំពេកលួងមិនបាត់ នៅពេលដែលម្ដាយចេញទៅធ្វើការ នៅរោងចក្រហើយទុកកូនអោយរូបខ្លួន (ប្ដី) ជាអ្នកមើល។
