សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ានដើរតួនាទីសំខាន់ក្នុង ការជួយគាំទ្រដល់មីយ៉ាន់ម៉ា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អាស៊ានដើរតួនាទីសំខាន់ក្នុង ការជួយគាំទ្រដល់មីយ៉ាន់ម៉ា និងលើកទឹកចិត្តដល់អគ្គលេខាធិការអាស៊ាន ក្នុងការជួយស្វែងរកជំនួយមនុស្សធម៌ ជូន ប្រជាជនភូមា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន លើកឡើងបែបនេះក្នុងជំនួបសម្តែងការគួរសម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នា
រសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣
នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ៕
