លោកជំទាវ មឿង ស៊ាងសេង មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារគ្រប់គ្រង និងថែរក្សាទីស្ដីការក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោកជំទាវ មឿង ស៊ាងសេង ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រង និងថែរក្សាទីស្ដីការក្រសួងមហាផ្ទៃ ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានលោកជំទាវ ទៀ តារាសាត សម្រាប់ជួយកិច្ចការងារលោកជំទាវ មឿង ស៊ាងសេង ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។
