ឯកឧត្ដម យុន ឈុន្នី មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារលេខាធិការដ្ឋានអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារប៉ុស្តិ៍នគរបាលរដ្ឋបាល

ភ្នំពេញ៖ ឯកឧត្ដម យុន ឈុន្នី ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារលេខាធិការដ្ឋានអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានឯកឧត្ដម លី គឹមឡុង សម្រាប់ជួយកិច្ចការងារឯកឧត្ដម យុន ឈុន្នី ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។
