ឯកឧត្ដមសន្តិបណ្ឌិត តេង សាវង្ស មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារបណ្ឌិត្យសភានគរបាលកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមសន្តិបណ្ឌិត តេង សាវង្ស ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារបណ្ឌិត្យសភានគរបាលកម្ពុជា ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានឯកឧត្ដម សួន ឈាងលី និងឯកឧត្ដម រស់ សាផល សម្រាប់ជួយកិច្ចការងារឯកឧត្ដមសន្តិបណ្ឌិត តេង សាវង្ស ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។
