ទូតកម្ពុជា ស្នើពលរដ្ឋខ្មែរនៅប្រទេសជប៉ុនពិចារណាឱ្យបានហ្មត់ចត់មុននឹងចូលរួម ឬប្រព្រឹត្តអំពើខុសច្បាប់ ដែលនាំឱ្យមានការចាប់ខ្លួន និងបាត់បង់ការងារ

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីជូនដំណឹងដោយស្នើពលរដ្ឋខ្មែរនៅប្រទេសជប៉ុនពិចារណាឱ្យបានហ្មត់ចត់មុននឹងចូលរួម ឬ ប្រព្រឹត្ត អំពើខុសច្បាប់ ដែលនាំឱ្យមានការចាប់ខ្លួន និងបាត់បង់ការងារ នាំឱ្យខាតបោះផលប្រយោជន៍របស់ខ្លួន និងប្រទេសជាតិ៕

