ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមសំណេះសំណាលជាមួយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមសំណេះសំណាលជាមួយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ការជួបសំណេះសំណាលខាងលើនេះបានធ្វើឡើង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការការក្រសួងមហាផ្ទៃ ជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនាស្ដីទីការក្រសួងមហាផ្ទៃ៕
