កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ជា កញ្ញា ប្តេជ្ញាហ្វឹកហាត់ឱ្យកាន់តែខ្លាំង ដើម្បីត្រៀមខ្លួនចូលរួមប្រកួត កីឡាអាស៊ីលើកទី១៩ នៅចិន

ភ្នំពេញ៖ កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ជា កញ្ញា ប្តេជ្ញា ហ្វឹកហាត់នៅប្រទេសចិនរយៈ ពេល ៣ខែឱ្យកាន់តែ ខ្លាំង ដើម្បីធានាពីការត្រៀម ខ្លួនចូលរួមប្រកួត កីឡា អាស៊ីលើកទី១៩ នៅខេត្តហានចូវ ប្រទេសចិន ឆ្នាំ ២០២៣។
កីឡាការិនីរូបនេះនីយាយថា «ខ្ញុំនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ទោះបីខ្ញុំមាន បទពិសោធច្រើនក៏ដោយ ក្នុងការប្រកួតតែការ ហ្វឹកហាត់នៅចិនលើកនេះ ខ្ញុំនឹង ពង្រឹងបន្ថែម ទៀត»។
បេសកម្មជាលើកទី២ របស់ កញ្ញា លើកឡើងថាការ ហ្វឹកហាត់នៅប្រទេសចិនគឺល្អសម្រាប់អត្តពលិក ព្រោះនៅទីនោះ មាន គ្រូមាន បច្ចេកទេស ហើយមាន គូសមច្រើនដែលជួយដុសខាត់សមត្ថភាពខ្លួន។
កីឡាការិនី ជា កញ្ញា បន្ថែមថា «មុនស៊ីហ្គេមខ្ញុំបានទៅហ្វឹកហាត់នៅចិនដែរ។ សម្រាប់ខ្ញុំ គឺធ្វើឱ្យសមត្ថភាពកើនឡើងទ្វេរដង ព្រោះថាមានដៃគូហ្វឹកហាត់ច្រើន ហើយគ្រូគាត់ ណែនាំពីចំណុចខ្វះខាតរបស់យើង ដែលជួយ ឱ្យខ្ញុំទទួលបានមេដាយមាស»។
