នគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរនិងប្រេីប្រាស់គ្រឿងញៀន

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៣ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីចុះល្បាតក្នុងភមិសាស្ត្រស្រុកបាទីមកដល់ចំណុច ភូមិឃ្លាំងសម្បិត្ត ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានប្រទះឃើញជនសង្ស័យចំនួន ០២ នាក់ ឃាត់សួរនាំឆែកឆេរឃេីញម្សៅក្រាមសថ្លាចំនួន ០១កញ្ចប់ ។
ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ៖
១.ឈ្មោះ ឌីម សំអុីម ភេទប្រុស អាយុ៣២ឆ្នាំ មុរបរមិនពិប្រាកដ មានទីលំនៅភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់។ ដកហូតបាន ម៉ូតូចំនួន ០១ គ្រឿង និង ទូរសព្ទចំនួន ០១ គ្រឿង ។
២.ឈ្មោះ ផាន់ ណារាជ ភេទប្រុស អាយុ ២៣ឆ្នាំ មុរបរមិនពិតប្រាកដ មានទីលំនៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀន ខុសច្បាប់។ ដកហូតបានក្រាមពណ៌ ស សង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០១ កញ្ចប់ និង ទូរស័ព្ទចំនួន ០២ គ្រឿង ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅករិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត តាកែវ ចាត់ការតាមនីតិវិធីច្បាប់បន្ត៕
