សម្តេចតេជោ ហ៊ុន សែន៖ ទោះខ្ញុំចាកចេញពីអំណាចនីតិប្រតិបត្តិ តែខ្ញុំនៅតែធ្វើនយោបាយ និងនៅកៀកជាមួយពលរដ្ឋដដែល

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាជាតិលើកទី១ បន្ត ដើម្បីបោះឆ្នោតជាកញ្ចប់ជ្រើសរើស ក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល នាថ្ងៃទី២២ សីហានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទោះបីខ្ញុំចាកចេញពីអំណាចនីតិប្រតិបត្តិក៏ដោយ តែខ្ញុំនៅតែធ្វើនយោបាយដដែល នៅកៀកជាមួយប្រជាពលរដ្ឋ ហើយនៅខែមីនា ឆ្នាំ ២០២៤ ខ្ញុំនឹងធ្វើជាប្រធានព្រឹទ្ធសភា» ។
