**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលរងខេត្តព្រះសីហនុ ស្វាគមន៍ដល់គណៈប្រតិភូថៃ ដែលមានបំណងបណ្តាក់ទុនវិនិយោគនៅក្នុងខេត្ត

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំមន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី ឧកញ៉ា​ តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្ត និងសហការី ទទួលជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូថៃ​ ដឹកនាំដោយលោក Voratat Tantimongkolsuk អគ្គនាយកក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ដើម្បីស្វែងយល់អំពីឱកាសវិនិយោគក្នុងខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូថៃ ដែលមានបំណងបណ្តាក់ទុនវិនិយោគនៅក្នុងខេត្ត ជាការសបញ្ជាក់ពីទំនុកចិត្តចំពោះស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ និយាយជារួម និងដោយឡែក។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុមានទិសដៅជំរុញការធ្វើពិពិធកម្មវិនិយោគនៅក្នុងខេត្ត។ ការជ្រើសរើសខេត្តព្រះសីហនុ ជាគោលដៅនៃការវិនិយោគពិតជាត្រឹមត្រូវ និងសមស្រប ដោយខេត្តព្រះសីហនុជាខេត្តជាប់មាត់សមុទ្រ មានឆ្នេរសមុទ្រ មានកោះដ៏ស្រស់ស្អាត មានធនធានធម្មជាតិក្រោមសមុទ្រ មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប រាប់ទាំងកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន តភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ដែលបាននឹងកំពុងនាំភ្ញៀវមកកាន់ខេត្តព្រះសីហនុកាន់តែច្រើន ជាមួយគ្នានឹងការជួយលើកកម្ពស់សេដ្ឋកិច្ចខេត្ត។ លោកបានបន្ថែមទៀតថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ យើងសង្កេតឃើញថាមានការកើនឡើងនូវតម្រូវការ បន្ទប់ស្នាក់នៅយ៉ាងខ្លាំង ពោលគឺសណ្ឋាគារប្រណីតមួយចំនួនមានភ្ញៀវកក់ពេញ ជាពិសេសនាថ្ងៃចុងសប្តាហ៍ ដែលនេះជានិន្នាការងើបឡើងវិញនៃលំហូរទេសចរណ៍ជាតិ និងអន្តរជាតិ។

លោក Audstti Sroithong នាយកផ្នែកអភិវឌ្ឍន៍សហគ្រាសថៃ បានថ្លែងអំណរគុណលោកអភិបាលរងខេត្ត មន្ត្រីខេត្ត និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន មានរបៀបរៀបរយគួរឱ្យកោតសរសើរ។ គោលបំណងនៃការដឹកនាំគណៈប្រតិភូមកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺការផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មថៃ ជាមួយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក្នុងការចាប់យកឱកាសវិនិយោគ។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានបង្ហាញអំពីបំណងក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយចំនួនដូចជា ពិពរណ៍ពាណិជ្ជកម្មកម្ពុជា-ថៃ និងការរត់ម៉ារ៉ាតុងនៅខេត្តព្រះសីហនុជាដើមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង