បញ្ជូនអ្នកបេីកបរម៉ូតូកង់បីបញ្ច្រាសទិស ហេីយមានបំណងបង្កហិង្សា ទៅតុលាការ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ បានរៀបចំសំណុំរឿងបញ្ជូនអ្នកបេីកបរម៉ូតូកង់បីបញ្ច្រាសទិស ហេីយមានបំណងបង្កហិង្សាដោយប្រេីដែកទីប ចង់វាយទៅលេីអ្នកបេីកបររថយន្ត ទៅសាលាដំបូងរាជានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីបទប៉ុនប៉ងហិង្សា និងបេីកបរល្មេីសច្បាប់ចរាចរណ៍។

