ឯកឧត្តម អ៊ូច ភា នាំយកអំណោយអង្ករ របស់រាជរដ្ឋាភិបាល ប្រគល់ជូនពលរដ្ឋងាយរងគ្រោះ និងក្រីក្រខ្វះខាតចំនួន ២៥០គ្រួសារ មកពីឃុំចំនួន១៤ ក្នុងស្រុកទ្រាំង

ភ្នំពេញ៖ អង្ករចំនួន ៧,៥០០គីឡូក្រាម ដែលជាអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទុកសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះ រងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ និងពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ជាពិសេសពលរដ្ឋក្រីក្រខ្វះខាតនោះ នារសៀលថ្ងៃអង្គារ៍ ទី១៥ ខែសីហា ឆ្នាំ២០២៣ ត្រូវបាន ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៥០គ្រួសារ មកពីឃុំចំនួន១៤ ក្នុងស្រុកទ្រាំង ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៣០គីឡូក្រាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុក លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការមូលដ្ឋានស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក និងបងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ។
សូមជម្រាបជូនដែរថា សម្រាប់ខេត្តតាកែវ គឺទទួលបានអង្ករសរុបចំនួន ៧,៥០០០គីឡូក្រាម សម្រាប់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជាពិសេសពលរដ្ឋក្រីក្រខ្វះខាតចំនួន ២,៥០០គ្រួសារ នៅតាមបណ្ដាក្រុង ស្រុក ចំនួន១០ ក្នុងខេត្តតាកែវ ៕
