**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រីកផ្ទៃដីតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស្វាគមន៍ចំពោះអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចពង្រីកផ្ទៃដីតំបន់ការពារធម្មជាតិជាង៥៥ម៉ឺនហិកតា កាលពីសប្តាហ៍មុននេះ។

លិខិតរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី១៤ ខែសីហានេះ បានគាំទ្រចំពោះអនុក្រឹត្យលេខ១៧៣ស្តីពី«ការបង្កើតឧទ្យានជាតិភ្នំក្រវាញ» ដែលរួមបញ្ចូលគ្នារវាងឧទ្យានជាតិក្រវាញកណ្តាល និងឧទ្យានជាតិក្រវាញខាងត្បូង។

កញ្ញាបណ្ឌិត Suwanna Gauntlett មានប្រសាសន៍ថា «នេះគឺជាក្តីសុបិនរបស់អ្នកអភិរក្សទាំងអស់ដែលធ្វើការនៅជួរភ្នំក្រវាញ ដើម្បីទទួលបានទេសភាពរួមមួយ ដែលជានិមិត្តរូបនៃការការពារទីជម្រកទឹកដ៏សំខាន់បំផុត សម្រាប់ភាគនិរតីនៃប្រទេសកម្ពុជា»។

ដើម្បីជាការឆ្លើយតបទៅនឹងការចោទប្រកាន់ ដែលថាព្រំដែននៅតែមិនច្បាស់លាស់រវាងដីស្រែសហគមន៍ និងគម្រោង REDD+ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បញ្ជាក់ថា នេះមិនមែនជាការពិតទេ។ អង្គការក្រៅរដ្ឋាភិបាលមួយនេះ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ចុង ដែលរស់នៅជ្រលងភ្នំឆាយអារ៉ែង ដើម្បីជួយកំណត់ព្រំប្រទល់ដីស្រែ និងតំបន់ប្រើប្រាស់សហគមន៍ ចាប់តាំងពីខែសីហា ឆ្នាំ២០១៥។

កញ្ញាបណ្ឌិត Suwanna បន្តថា «បន្ទាប់ពីមានការផ្អាកទំនប់វារីអគ្គីសនី ពួកយើងគឺជាស្ថាប័នដំបូងដែលបានចុះជួយដល់សហគមន៍ចុង។ ដំបូងឡើយ ការវាយតម្លៃជីវភាពរស់នៅត្រូវបានធ្វើឡើងនៅឆ្នាំ២០១៥ ហើយបន្តមកក៏មានការរៀបចំផែនការប្រើប្រាស់ដី តាមរយៈការចូលរួមដែលបានធ្វើឡើងនៅទូទាំងជ្រលងភ្នំក្នុងភូមិទាំង៦ ដែលមិនត្រូវបានវាស់វែងតាមលំដាប់លេខ០១ទេ។ ជាលទ្ធផល ផ្ទៃដីស្រែចម្ការចំនួន១,៧៩៩ហិកតា ត្រូវបានកំណត់ និងគូសផែនទីរួមគ្នា ជាមួយនឹងគ្រួសារចំនួន៣៤២គ្រួសារ មកពីឃុំប្រឡាយ និងឃុំជំនាប់។ តំបន់ដែលត្រូវបានកំណត់សម្រាប់ដីស្រែចម្ការមួយនេះ តំណាងឱ្យផ្ទៃដីកសិកម្មចំនួន៥,៦ហិកតាក្នុងមួយគ្រួសារ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់ថា ផលិតផលព្រៃមិនមែនឈើ ត្រូវបានអនុញ្ញាតឱ្យប្រមូលផលនៅក្នុងគម្រោង REDD+ នៃតំបន់ការពារតាំងពីឆ្នាំ២០០៨។ ទោះជាយ៉ាងណាក្តី ការកាប់ឈើ និងឈូសឆាយព្រៃនៅក្រៅតំបន់សហគមន៍ ទាមទារការអនុញ្ញាតពីក្រសួងបរិស្ថាន៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង