គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បណ្តាលឲ្យមនុស្សស្លាប់ ០៨នាក់ និងរងរបួស ០៩នាក់ នៅថ្ងៃនេះ

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានបណ្តាលឲ្យមនុស្សស្លាប់ ០៨នាក់ របួសធ្ងន់ ០៨នាក់ និងស្រាល ០១នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែសីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៤លើក មាន កត្តាល្បឿន ០៧លើក មិនគោរពសិទ្ធ ០៣លើក មិនប្រកាន់ស្តាំ ០១លើក ប្រជែងគ្រោះថ្នាក់ ០១លើក និងបត់គ្រោះថ្នាក់ ០២លើក ៕
