នៅពេលអ្នកបើកបរ ដឹកជញ្ជូនទំនិញសំពីងសំពោង ចាំបាច់ត្រូវឈ្វេងយល់ពីរបៀបនាំមកនូវសុវត្ថិភាព និងមិនបង្កផលប៉ះពាល់ដល់អ្នកដ៏ទៃ

ភ្នំពេញ៖ នៅពេលអ្នកបើកបរ ដឹកជញ្ជូនទំនិញសំពីងសំពោង ចាំបាច់ត្រូវឈ្វេងយល់ពីរបៀបនាំមកនូវសុវត្ថិភាព និងមិនបង្កផលប៉ះពាល់ដល់អ្នកដ៏ទៃ ដោយការដឹកជញ្ជូនទំនិញសំពីងសំពោង (មាត្រា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥)៖
– ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយបើកបរក្នុងល្បឿនយឺត ជាពិសេសនៅពេលទៅដល់ផ្លូវកោង និងនៅពេលធ្វើការបត់ខ្លាំង។
– ការផ្ទុកទំនិញដែលមានបណ្តោយវែង បន្ទុកនោះមិនត្រូវឱ្យ លូតហួសពីគែមខាងមុខនៃរថយន្ត និងមិនត្រូវឱ្យហួសពីគែមខាង ក្រោយនៃរថយន្តប្រវែង ៣ម៉ែត្រ ឬធ្លាក់អូសដី។
– ប្រសិនបើបន្ទុកត្រូវលូត ហួស ១ម៉ែត្រពីគែមខាងក្រោយនៃរថ យន្ត ពេលថ្ងៃត្រូវចងក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់ កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក និងទទឹងបន្ទុកមិនត្រូវ ឱ្យ លើសហួសពីគែមទទឹងរថយន្តឡើយ។
ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ៕
