សម្តេចតេជោ ហ៊ុន សែនអរគុណ ប្រធានគណបក្សរួបរួមរុស្ស៊ី ដែលផ្ញើសារអបអរសាទរ ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ លោក Dmitry Medvedev ប្រធានគណបក្សរួបរួមរុស្ស៊ី អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី ទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ដែលបានផ្ញើសារអបអរសាទរជូនសម្តេច ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កន្លងទៅនេះ។

