**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់

បទវិភាគ៖ តើឯកឧត្ដមនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត មានវីរភាពដ៏ធំធេងជាប្រវត្ដិសាស្រ្ដដល់ជាតិ មាតុភូមិ និងប្រជាជនអ្វីខ្លះ?

ភ្នំពេញ៖ នៅក្នុងការបោះឆ្នោតរដ្ឋសភា នៃនីតិកាលទី៧ ឆ្នាំ២០២៣ ដ៏ប្រពៃថ្លៃថ្លានេះ យើងឃើញថា ជារបត់ប្រវត្ដិសាស្រ្ដថ្មីមួយនៃប្រវត្ដិសាស្រ្ដសម័យទំនើបនេះ ដោយប្រជាពលរដ្ឋខ្មែរមិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏បានហោះហើរមកជួបជុំគ្នាក្នុងស្រុកកំណើតរបស់ខ្លួន ដើម្បីចេញទៅបោះឆ្នោត ប្រកបដោយទឹកមុខញញឹម ស្រស់ស្រាយ សប្បាយរីករាយ ដោយបានបោះឆ្នោតគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីដល់ឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីបន្ដវេនពីសម្ដេចតេជោ ហ៊ុន សែន ដែលនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

តើឯកឧត្ដមនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត មានវីរភាពដ៏ធំធេងជាប្រវត្ដិសាស្រ្ដដល់ជាតិ មាតុភូមិ និងប្រជាជនអ្វីខ្លះ?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងកត់សម្គាល់ថា នៅក្នុងរបត់ប្រវត្ដិសាស្រ្ដថ្មីនៃការបោះឆ្នោតរដ្ឋសភានៃនីតិកាលទី៧ដ៏ឧត្ដុង្គឧត្ដមនេះ បើនិយាយអំពីវីរភាពដ៏ធំធេងរបស់ឯកឧត្ដមនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ដែលជា​កុលបុត្រខ្មែរដ៏ឆ្នើម ពោរពេញដោយសមត្ថភាព មានភាពសាមញ្ញញញឹម រួសរាយរាក់ទាក់ មានកេរ្តិ៍​ឈ្មោះ​ល្អទាំងក្នុងប្រទេស ក្នុងតំបន់ និង​ពិភពលោក គឺមានស្នាដៃបម្រើជាតិមាតុភូមិ និងប្រជាជន យ៉ាងច្រើនចំពោះប្រជាជាតិរបស់ខ្លួន។

បើពោលឲ្យខ្លី យើងអាចសង្ខេបអំពីគុណបំណាច់ស្នាដៃរបស់ឯកឧត្ដមនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ដែលមានវីរភាពដ៏ធំធេងជាប្រវត្ដិសាស្រ្ដដល់ជាតិ មាតុភូមិ ដែលប្រជាជាតិខ្មែរ ទាំងក្នុង និងក្រៅប្រទេសចងចាំមិនអាចបំភ្លេចបាននូវព្រឹត្ដិការណ៍បីធំៗគឺ៖

ទី១៖ ព្រឹត្តិការណ៍​សង្រ្គាមនៅប្រាសាទ​ព្រះវិហារ គឺនៅក្នុងសង្រ្គាមតំបន់ព្រំដែនបា្រសាទព្រះវិហារដែលបង្កទ្បើងដោយកងទ័ពថៃចូលឈ្លានពាននៅខែកុម្ភះ ឆ្នាំ២០១១ កូន​ប្រុស​ច្បង​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា និង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ ឯកឧត្ដម ហ៊ុន ម៉ាណែត ត្រូវ​បាន​មតិជាតិ និងអន្ដរជាតិស្គាល់យ៉ាងច្បាស់ថា ជា​មេទ័ព​ដឹកនាំ​ផ្ទាល់ក្នុងសមរភូមិភ្លើងសង្គ្រាម​ ដ៏មោះមុតនិងអង់អាចក្លាហានជាទីបំផុត ព្រោះជាសង្រ្គាមក្តៅទ្រង់ទ្រាយធំ​ នៅសម័យទំនើបនេះរវាង​កងទ័ព​កម្ពុជា-​ថៃ។

អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀតនោះ កាសែត​ថៃដ៏ល្បីល្បាញ ឌឹណេហ្សិន The Nation បានផ្សាយ​នៅថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ២០១១ ដោយពណ៌នាថា លោក ហ៊ុន ម៉ាណែត ជា​អ្នក​ទទួល​ខុស​ត្រូវ​ដឹកនាំ​ក្នុងសមរភូមិសង្រ្គាមផ្ទាល់នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។ កាសែត ឌឹណេហ្សិន ក៏​បាន​ដក​ស្រង់​ប្រភព​យោធា​ថៃ​មួយ​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ប្រហែល​អាច​រង​របួស​ក្នុង​ការ​ប្រយុទ្ធ​គ្នា ព័ត៌មាន​នេះ​ត្រូវ​បាន​សម្ដេចតេជោ ហ៊ុន សែន បដិសេធ​ថា មិន​ពិតទេ។ សម្ដេច ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផងដែរថា កូន​ប្រុស​លោក​ពិត​ជា​អ្នក​ដឹក​នាំ​ប្រយុទ្ធ​ក្នុង​សង្រ្គាម​តំបន់​ជម្លោះ​ព្រំដែន។
ទន្ទឹមនឹងនេះកាសែត​ថៃ បាងកកប៉ុស្តិ៍ Bangkok Post ក៏បានផ្សាយ​នៅថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ២០១១ បាន​ឲ្យ​ដឹង​ផងដែរថា សង្គ្រាម​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ បាន​ធ្វើ​ឲ្យ​កងទ័ព និង​ប្រជាជនថៃ ស្គាល់​លោក ហ៊ុន ម៉ាណែត យ៉ាងច្បាស់ ។

ទី២៖ ព្រឹត្ដិការណ៍ប្រយុទ្ធប្រឆាំងសង្រ្គាមមេរោគកូវីដ-១៩ គឺនៅក្នុងកាលៈទេសៈ ដែលអាយុជីវិតរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងស្ថិតនៅគែមមាត់ជ្រោះមរណៈ បណ្ដាលមកពីមេរោគកូវីដ-១៩ យើងឃើញឯកឧត្ដម ហ៊ុន ម៉ាណែត និងភរិយា បានក្រោកឈរតតាំងមិនរាថយនំាមុខគេឈរជើង ក្នុងការដឹកនំាក្រុមគ្រូពេទ្យជួរមុខរាប់ពាន់នាក់ ដើម្បីប្រយុទ្ធប្រឆំាងទប់ស្កាត់នឹងសត្រូវគ្មានរូបរាងកូវីដ-១៩ ដែលជាមេរោគចង្រៃដ៏កាចសាហាវ ដែលបានសម្លាប់ប្រជាជនខ្មែរគ្មានរើសមុខ។ នេះសឲ្យឃើញថាឯកឧត្ដម ហ៊ុន ម៉ាណែត និងភរិយា ពិតជាកុលបុត្រកុលធីតាខ្មែរដ៏ឆ្នើមដែលប្រជាជាតិខ្មែរចងចំានិងដក់ជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាន។

ស្ថិតក្នុងបុព្វហេតុនេះឯកឧត្ដម ហ៊ុន ម៉ាណែត និងភរិយា បានក្លាយជាមេទ័ពដឹកនាំកងទ័ពអាវសជួរមុខដែលប្រជាពលរដ្ឋទូទៅ គោរពឲ្យតម្លៃ និងលើកតម្កើងដោយការកោតសរសើរលើវីរភាពដ៏ថ្លៃថ្លា ដែលហ៊ានយកអាយុជីវិតមកតទល់ ប្រឈមនឹងគ្រោះថ្នាក់ដែលបង្កឡើងដោយមេរោគកូវីដ-១៩ ចង្រៃនេះ ដើម្បីការពារសុខភាពនិងអាយុជីវិតប្រជាពលរដ្ឋជាធំ ដោយមិនគិតពីគ្រោះថ្នាក់ដល់ជីវិតខ្លួនឯង។

ទី៣៖ បណ្ដុះព្រលឹងស្មារតីវប្បធម៌ខ្មែរពីសម័យចក្រភពអង្គរឲ្យរស់ទ្បើងវិញ គឺយើងឃើញថាក្នុងឋាន:ឯកឧត្ដម ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបណ្ដុះព្រលឹងស្មារតីវប្បធម៌ខ្មែរ ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ដែលបាននិរាសព្រាត់ប្រាស់គ្នាដោយសារសង្រ្គាមពីអតីតកាល គឺជាសាច់សាលោហិតខ្មែរតែមួយទ្បើងវិញ ដោយមិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយអ្វីទ្បើយ ពិសេសការដាក់បញ្ចូលក្បាច់គុនល្បុក្កតោ ដែលជាកេរ្ដិ៍មរតកដូនតាខ្មែរដ៏អស្ចារ្យតាំងពីបុរាណរៀងមក នៅក្នុងវិស័យកងទ័ព។លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថាចំពោះវីរភាពដ៏ធំធេងរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ដ៏ប្រពៃថ្លៃថ្លាទាំងនេះបើយើងនឹកថយក្រោយបន្ដិច កាល​ពី​ឆ្នាំ​១៩៩៩ ក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅដល់ទីក្រុង​ញូវយ៉ក-New York ដើម្បី​ចូល​រួមអបអរសាទរក្នុងឱកាស​ប្រគល់​សញ្ញាបត្រ​របស់​កុលបុត្រ ហ៊ុន ម៉ាណែត គឺសម្ដេចតេជោ បានថ្លែងប្រាប់​ដល់អ្នក​កាសែតយ៉ាងច្បាស់ៗនាពេល​នោះ​ថា ចំពោះការ​បញ្ចប់​ការ​សិក្សា​របស់​កូន​ប្រុស​សម្ដេច នៅ West Point Academy ដែលត្រូវ​បាន​ឧបត្ថម្ភ​ការ​សិក្សា​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកនាពេលនោះ គឺជា​ភ័ព្វសំណាង និង​ជា​មោទនភាព​សម្រាប់​កម្ពុជា​ទាំង​មូល។

នេះសឲ្យយើងឃើញថា កុលបុត្រ ហ៊ុន ម៉ាណែត គឺជាមរតកទ្រព្យសម្បត្តិរបស់ជាតិ ដែលជាកម្លាំងចលករនៃក្តីសង្ឃឹម របស់ថ្នាក់ដឹកនាំប្រទេសដែលមានភាពស្មោះត្រង់បំផុតចំពោះជាតិ មាតុភូមិ និងប្រជាជន។
ដូច្នេះចំពោះប្រទេសជាតិក្នុងពេលនេះ ប្រៀបបានទៅនឹងសួនផ្កាដ៏ស្រស់បំព្រងមួយ ហើយដែលកុលបុត្រកុលធីតាខ្មែរប្រៀបបាននឹងផ្កាមួយទងៗដែលទងនីមួយៗកំពុងរីកផ្កាយ៉ាងស្គុសស្គាយ សាយភាយក្លិនក្រអួបផ្សេងៗគ្នា មានពណ៌ផ្សេងគ្នា មានទំហំផ្សេងគ្នា ដែលរចនាទ្បើងយ៉ាងល្អវិចិត្រ ពីស្នាដៃរដ្ឋបុរសសន្តិភាព ផ្គុំបញ្ចូលគ្នា បង្កើតបានជាសួនផ្កាដ៏ស្រស់បំព្រងមួយ ដើម្បីសេចក្ដីសុខសាន្ដត្រាណ និងការអភិវឌ្ឍជាតិ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនាសម័យទំនើបយើងនេះ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយៗទៀត បន្តរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្សតរៀងទៅ ៕

អត្ថបទដែលជាប់ទាក់ទង