ហ៊ានណាស់! លួចកាប់យកដេីមឈេីធ្នង់យ៉ាងធំទាំងយប់ ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

បាត់ដំបង៖ កាលពីថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៨និង០០នាទី លោកវរសេនី យ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ឈ្មោះ ចាន់ វណ្ណ: ភេទប្រុ ស អាយុ២០ឆ្នាំ មានទីលំនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងឈ្មោះ ឡៅ ថៃ ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិបឹង អំពិលឃុំ ស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ ។
ការអនុវត្តបែបនេះគឺយោងទៅលេីបណ្តឹងរបស់ជនរងគ្រោះឈ្មោះកែវ វិសុទ្ធ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅ ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ប្តឹងមកសមត្ថកិច្ចនគរបាលអំពីករណីជនសង័្សយលួចកាត់យកដេីមឈេីធ្នងធំរបស់ខ្លួនកលពីថ្ងៃទី០២ខែសី ហាឆ្នាំ២០២៣វេលាម៉ោង២៣និង២០នាទីនៅ ចំណុចភ្នំស្លឹក ស្ថិតក្នុងភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលតាមរយៈនេះទេីបសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានរហូតឃាត់ខ្លួនតែម្តង។
ពេលធ្វេីការសាកសួរជនសង្ស័យបានសារភាពថាពួកគេពិតជាបានធ្វេីសកម្មភាពលួច ឈើធ្នង់ របស់ជនរងគ្រោះពិតប្រាកដម៉ែន។
វត្ថុតាងដកហូ៖
-ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប AF-6428 ចំនួន០១គ្រឿង
2.ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប AH-5400 ចំនួន០១គ្រឿង
-រទះអូសចំនួន០១។
-កំណាត់ឈេីជាច្រេីនកំណាត់។
ជនសង័្សយត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕
