នាយករដ្ឋមន្ត្រី៖ ការបោះឆ្នោតសកលនៅកម្ពុជា នាពេលកន្លងទៅ គឺមានចរិត ២យ៉ាង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបោះឆ្នោតនៅកម្ពុជាមានចរិតពីរយ៉ាង គឺ៖ ទី១.គឺការប្រកួតប្រជែងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧, ទី២.ជាការប្រកួតប្រជែងរវាងអ្នកគាំទ្រប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត ជាមួយអ្នកបំផ្លាញប្រជាធិបតេ យ្យតាមរយៈការរារាំងមិនឲ្យប្រជាជនទៅបោះឆ្នោត និងគូសបំផ្លាញសន្លឹកឆ្នោត ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នេះទើបជាការតស៊ូពិតប្រាកដ នៃការបោះឆ្នោតរយៈពេលកន្លងទៅ គឺយើងបានដឹងហើយថា យុទ្ធនាការឲ្យប្រជាជនកុំទៅបោះឆ្នោត ប៉ុន្តែប្រជាជនទៅបោះឆ្នោតរហូតទៅដល់ជាង ៨៥ ភាគរយ ខណៈសន្លឹកឆ្នោតដែលខូចមានត្រឹមតែជាង ៥ភាគរយប៉ុណ្ណោះ ហើយបើប្រៀបធៀបជាមួយឆ្នាំ២០១៨ សន្លឹកឆ្នោតដែលខូចជាង ៨ភាគរយឯណោះ។
