សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ៗថា សម្តេចនឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតទេ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងសារជាពិសេស នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា សម្តេចនឹងមិនបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតទេ ហើយតំណែងនាយករដ្ឋមន្ត្រីថ្មី គឺឯកឧត្ដម ហ៊ុន ម៉ាណែត ជាអ្នកបន្ត ៕
